អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រុមប្រទេស G7

2025/02/17 09:59:47 pm        387

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃអាទិត្យ បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់ «គ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ» នាពេលថ្មីៗនេះ ដោយក្រុមប្រទេស G7 ប្រឆាំងនឹងអ៊ីរ៉ង់។

កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេស G7 និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើង នៅក្រៅវេទិកានៃសន្និសិទសន្តិសុខទីក្រុង Munich ដែលក្នុងនោះ ពួកគេ បានចោទប្រកាន់អ៊ីរ៉ង់ថា បានអនុវត្ត «សកម្មភាពអស្ថិរភាព រួមទាំងការរីកចំរើនយ៉ាងឆាប់រហ័សនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយគ្មានហេតុផលស៊ីវិលគួរឲ្យទុកចិត្ត ការជួយដល់អង្គការភេរវកម្មនានា និងក្រុមប្រដាប់អាវុធនៅទូទាំងមជ្ឈឹមបូព៌ា និងសមុទ្រក្រហម និងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន»។

ពួកគេ ក៏បានថ្កោលទោសចំពោះ«ការរីកសាយភាយនៃមីស៊ីលបាលីស្ទីក និងយានដ្រូន» របស់អ៊ីរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍។

លោក Baghaei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយផ្នែកអាវុធ និងហិរញ្ញវត្ថុរបស់ប្រទេស G7 សម្រាប់អ៊ីស្រាអែល និងការជ្រៀតជ្រែកផ្នែកយោធា និងនយោបាយរបស់ពួកគេ នៅក្នុងតំបន់អាស៊ីខាងលិច គឺជាសកម្មភាព «បង្កអស្ថិរភាព» ពិតប្រាកដ នៅក្នុងតំបន់ ដោយជំរុញឲ្យប្រទេសទាំងនោះបញ្ឈប់គោលនយោបាយ «ជ្រៀតជ្រែក» របស់ពួកគេ ដើម្បីស្ដារស្ថិរភាព និងសន្តិសុខក្នុងតំបន់។

លោក Baghaei បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់មាន «សិទ្ធិ និងការទទួលខុសត្រូវស្របច្បាប់» ដើម្បីការពារប្រជាជនអ៊ីរ៉ង់ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រឆាំងនឹងការគំរាមកំហែង និងការឈ្លានពានណាមួយ ដោយសង្កត់ធ្ងន់ថា ការពង្រីកសមត្ថភាពយោធា និងការការពាររបស់អ៊ីរ៉ង់ ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ គឺចាំបាច់សម្រាប់ធ្វើឲ្យសកម្មភាពទាំងនោះត្រូវបញ្ចប់ ព្រមទាំងសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ីខាងលិចផងដែរ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm