ទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់ បានរាយការណ៍ដោយដកស្រង់សម្តីការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលហ្កាហ្សាថា អាជ្ញាធរនៃតំបន់ហ្កាហ្សាស្ទ្រីប បានប្រកាសពីការថយចុះនូវលំហូរនៃជំនួយមនុស្សធម៌ ទៅដល់ដែនដីប៉ាឡេស្ទីន។
យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា ចំនួនរថយន្តដឹកជំនួយមនុស្សធម៌ ដែលចូលមកក្នុងតំបន់នេះ
ពីរថ្ងៃកន្លងទៅនេះ មិនលើសពី ៣០% នៃចំនួនដែលរំពឹងទុកនោះទេ។
ការបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប បានបន្ត បន្ទាប់ពីនាយករដ្ឋមន្រ្តីកាតា និងជារដ្ឋ មន្ត្រីការបរទេស លោកSheikh Mohammed bin Abdulrahman bin Jassim Al Thani បានប្រកាសកាលពីថ្ងៃទី ១៥ ខែមករាថា ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដូហា និងគែរ ភាគីជម្លោះ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួន នៅក្នុងដែនដីនេះ និងការចាប់ផ្តើមនៃបទឈប់បាញ់។ ការផ្អាកនៅក្នុងអរិភាព បានបញ្ចប់ជាផ្លូវការ នៅថ្ងៃទី ១៩ ខែមករា។
នៅថ្ងៃទី ១០ ខែកុម្ភៈ អ្នកតំណាងនៃអង្គភាពយោធារបស់ចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយអះអាងថា អ៊ីស្រាអែលបានរំលោភលើលក្ខខណ្ឌរបស់ខ្លួន។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រុមហាម៉ាស បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប ដើម្បីរក្សាកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ក្នុងទម្រង់ដើមរបស់ពួកគេ ជាថ្នូរនឹងជំនួយមនុស្សធម៌ និងប្រេងឥន្ធនៈ។