លោក Rubio៖ «គ្មានអ្វីត្រូវបានបញ្ចប់នៅឡើយទេ» សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី

2025/02/17 11:01:35 pm        49

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) បានបដិសេធការរំពឹងទុក អំពីការមាននូវការទម្លាយភាពទាល់ច្រកណាមួយ នៅក្នុងកិច្ចពិភាក្សា នាពេលខាងមុខ ជាមួយមន្ត្រីរុស្ស៊ី ស្តីពីការបញ្ចប់សង្គ្រាម នៅប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទូចម្តងហើយម្តងទៀតថា លោកនឹងបញ្ចប់ជម្លោះ ត្រឹមមួយថ្ងៃ ប្រសិនបើលោកត្រលប់ទៅកាន់សេតវិមានវិញ ប៉ុន្តែលោក Rubio បានសង្កត់ធ្ងន់ថា វានឹង «មិនងាយស្រួលនោះទេ» ក្នុងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ បង្ហូរឈាម និងស្មុគស្មាញបែបនេះ។

អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន CBS នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោកបានប្រាប់ថា៖ «ដំណើរការឆ្ពោះទៅរកសន្តិភាពមិនមែនជាការប្រជុំតែ ១លើកនោះទេ»។

លោក Rubio គ្រោងនឹងដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក សម្រាប់ការពិភាក្សាជាមួយមន្ត្រីរុស្ស៊ី ក្នុងរដ្ឋធានី Riyadh (រីយ៉ាដ) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅប៉ុន្មានថ្ងៃខាងមុខនេះ។ គេនៅតែមិនទាន់ច្បាស់ទេថា តើនឹងមានការចូលរួមពីអ៊ុយក្រែនដែរ ឬយ៉ាងណា ហើយលោក Rubio បាននិយាយថា លោកក៏មិនប្រាកដដែរថា ទីក្រុងមូស្គូនឹងបញ្ជូនមន្ត្រីរូបណាមកនោះទេ។

យ៉ាងណាក្ដី លោកបានបញ្ជាក់ថា «មិនទាន់មានអ្វីត្រូវបានបញ្ចប់នៅឡើយទេ» ដោយលោកបានបន្ថែមថា គោលបំណង គឺដើម្បីស្វែងរកការបើកផ្លូវឲ្យមានការសន្ទនាដ៏ទូលំទូលាយមួយដែល «នឹងរួមបញ្ចូលប្រទេសអ៊ុយក្រែន ហើយនឹងពាក់ព័ន្ធនឹងការបញ្ចប់ជម្លោះនេះ»។

គួរដឹងដែរថា គម្រោងពិភាក្សានេះ កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជជែកគ្នាតាមទូរសព្ទដ៏យូរ ជាពេលដែលមេដឹកនាំទាំង២ បានយល់ព្រមចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm