មនី្ទរពេទ្យបង្អែករាជធានី ប្រឹងប្រែងបង្កើនប្រសិទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ

2025/02/17 11:29:19 pm        742

មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំ​ប្រឹង​ប្រែង​បង្កើន​ប្រសិទ្ធភាព និងសមត្ថភាពក្នុងការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

លោក​ស្រីវេជ្ជបណ្ឌិតឯកទេស ញ៉ែម ណាវី ប្រធានផ្នែកជំងឺសើស្បែក តំណាងលោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២៥នេះថា សព្វថ្ងៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មានផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ គ្រប់ជំនាញទាំងអស់ មិនមែនមានតែផ្នែកសម្ភពនោះទេ។ ក្នុងនោះ​មាន​ផ្នែក​ជំងឺ​ទូទៅ សម្ភព រោគស្រី្ត សើស្បែក កាមរោគ ត្រចៀក ច្រមុះ និងបំពង់ក ជំងឺទូទៅកុមារ ជំងឺ​ទឹក​នោម​ផ្អែម ភ្នែក លើសសម្ពាធឈាម វះកាត់ទូទៅ បាក់បែកឆ្អឹង មាត់ធ្មេញ អេកូសាស្រ្ត វិទ្យុសាស្រ្ត មនី្ទរពិសោធន៍ ជាដើម។ នៅក្នុងសេវាកម្មដែលក្រុមគ្រូពេទ្យជំនាញបានផ្តល់ជូនប្រជាពលរដ្ឋ គឺ​មាន​គ្រប់​ផ្នែក ប្រៀបដូចទៅនឹងមនី្ទរពេទ្យថ្នាក់ជាតិផងដែរ។ គ្រាន់តែមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតក្នុងកម្រិតCPA3(ស៊ីភីអេ ស្រ៊ី) មានន័យ​ថា​ក្រោម​មនី្ទរ​ពេទ្យ​ថ្នាក់ជាតិ មួយកម្រិត។

ចំណែកបងប្អូនប្រជាពលរដ្ឋ មកពីរាជធានី-ខេត្ត អញ្ជើញ​មក​ទទួល​សេវា​សុខាភិបាល​ពី​ក្រុម​ការងារ​គ្រូ​ពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា គ្រូពេទ្យ បុគ្គលិក ក្នុង​មនី្ទរពេទ្យបម្រើសេវាជូនប្រជាជន បានល្អណាស់ ចេះគួរសម ពាក្យសម្តីពិរោះពិសា មក​កាន់​ប្រជាជន​បានល្អ ជាពិសេសនៅពេលពិគ្រោះ ពិនិត្យជំងឺ និងផ្តល់ឱសថសម្រាប់យកទៅលេប មាន​ភាព​ច្បាស់លាស់។

សូមបញ្ជាក់ផងដែរ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺ​ជា​អាទិភាព​ចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីដើមអាណត្តិ រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និង​លើក​កម្ពស់​សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និង​ពេទ្យបង្អែកស្រុក។ ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជ​រដ្ឋាភិបាល​សម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន៖

១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើស​រើស​បន្ថែម​ជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាព នៅទូទាំង​ប្រទេស។ ការបំពេញបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាព និងសមត្ថភាព​របស់​មណ្ឌល​សុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤​ម៉ោងនៅពេលអនាគត។

២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំ សម្រាប់ព្យាបាលជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បន្នអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា។

៣. បានសម្រេចផ្ដល់ថវិកាជាង១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់ នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ក្រៅពីសមិទ្ធផលដែលសម្តេចមហាបវរធិបតី បានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm