យោធាអាមេរិក និយាយថា ការវាយប្រហារផ្លូវអាកាសនៅស៊ីរី សម្លាប់មេដឹកនាំអង្គការភេរវកម្ម Hurras al-Din

2025/02/17 11:44:49 pm        50

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ឬ CENTCOM បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃសាខាក្រុមអាល់កៃដា ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសដោយកងកម្លាំងអាមេរិក នៅភាគពាយព្យប្រទេសស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកា X CENTCOM បាននិយាយថា៖ «ការវាយប្រហារតាមអាកាសយ៉ាងច្បាស់លាស់» បានកំណត់គោលដៅ និងសម្លាប់ «មន្ត្រីជាន់ខ្ពស់ហិរញ្ញវត្ថុ និង    ភ័ស្តុភារម្នាក់ នៅក្នុងអង្គការភេរវកម្ម Hurras al-Din (HaD) ដែលជាសាខារបស់ក្រុមអាល់កៃដា»។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រតិបត្តិការនេះ «គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ CENTCOM រួមជាមួយនឹងដៃគូ ក្នុងតំបន់ ដើម្បីបង្អាក់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមភេរវករ ក្នុងការរៀបចំផែនការ និងធ្វើការវាយប្រហារ» ប្រឆាំងនឹងជនស៊ីវិល និងបុគ្គលិកយោធាមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះ បានដកស្រង់សម្តីប្រធាន CENTCOM លោកឧត្តមសេនីយ៍ Michael Erik Kurillaដែលបាននិយាយថា៖«យើងនឹងបន្តស្វែងរកភេរវករដោយមិនឈប់ឈរ ដើម្បីការពារមាតុភូមិរបស់យើង និងបុគ្គលិកសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូ នៅក្នុងតំបន់»។

កាលពីថ្ងៃទី ៣០ ខែមករា កន្លងទៅ នៅក្នុងប្រទេសស៊ីរី មេដឹកនាំអង្គការ Hurras al-Din ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក ដែលបានកំណត់គោលដៅ លើរថយន្តរបស់លោក នៅលើផ្លូវហាយវេមួយ ក្បែរភូមិ Batabo នៅភាគពាយព្យប្រទេសស៊ីរី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm