ដើម្បីគេចចេញពីអាកាសធាតុក្តៅ
រូបភាពវីដេអូឃ្លីបភ្ញៀវទេសចរនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ស្វែងការធូស្រាលនៅតាមតំបន់ឆ្នេរ Macumbaដើម្បីគេចចេញពីអាកាសធាតុក្តៅខ្លាំង ។
សីតុណ្ហភាពនៅទីក្រុង Rio de Janeiro បានកើនឡើងដល់ជាង ៤០អង្សាសេ ហើយភ្ញៀវទេសចរ ត្រូវបានគេមើលឃើញសម្រាកក្រោមឆ័ត្រ និងហែលទឹកសមុទ្រលេង ។
សីតុណ្ហភាពឡើងខ្ពស់ដ៏គ្រោះថ្នាក់នារដូវក្តៅនេះ បានជំរុញឲ្យរដ្ឋបាលក្រុង Rio ផ្តល់ជូនការថែទាំសុខភាពដល់ពលរដ្ឋរងហានិភ័យខ្លាំងបំផុត ដូចជាមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ។
ដោយឡែក កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន គេបានមើលឃើញអ្នកស្រុកជាច្រើននាំគ្នាលេងទឹកសមុទ្រទាំងយប់កណ្តាលអាធ្រាត្រនៅតំបន់ឆ្នេរ Arpoador ស្ថិតនៅភាគខាងត្បូងទីក្រុង Rio ។
លោក Herniton Monteiro គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ភាគខាងត្បូងទីក្រុង Rio និយាយថា អំឡុងពេលថ្ងៃ ពិតជាក្តៅខ្លាំងណាស់ មនុស្សនាំគ្នាទៅលេងតំបន់ឆ្នេរ ។
លោកបន្តថា នៅពេលយប់ អាកាសធាតុគ្រាន់បើបន្តិច ប៉ុន្តែនៅផ្ទះមិនមែនជាការល្អសម្រាប់ពួកយើងនោះទេ ។ មនុស្សខ្លះមកដេកនៅសមុទ្រ ប៉ុន្តែលោកបន្តនៅលេងទឹករហូតដល់ពាក់កណ្តាលយប់អាធ្រាត្រ ៕