លោក Putin បញ្ជូនអ្នកការទូត និងទីប្រឹក្សាវិមានក្រឹមឡាំងរបស់រុស្ស៊ី ទៅជួបមន្ត្រីរបស់លោក Trump នៅអារ៉ាប៊ីសាអ៊ូឌីត

2025/02/18 02:17:53 am        121


វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់លោក និងទីប្រឹក្សាជាន់ខ្ពស់វិមានក្រឹមឡាំង ទៅជួបមន្ត្រីអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃអង្គារស្អែកនេះ ដើម្បីពិភាក្សាអំពីការស្តារទំនាក់ទំនងឡើងវិញ និងកិច្ចចរចាដែលអាចកើតមាន ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក បន្ទាប់ពីជជែកតាមទូរសព្ទជាមួយលោក Putin ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពួកលោកនឹងចាប់ផ្តើមកិច្ចពិភាក្សា ដែលមានគោលបំណងបញ្ចប់សង្រ្គាម នៅអ៊ុយក្រែនភ្លាមៗ ហើយថា ពួកលោកក៏បានពិភាក្សា អំពីតំបន់មជ្ឈិមបូព៌ា ថាមពល ប្រាក់ដុល្លារអាមេរិក និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងជួបជាមួយមន្ត្រីរុស្ស៊ី រួមជាមួយលោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump និងលោក Steve Witkoff បេសកជនរបស់សេតវិមាន ប្រចាំនៅតំបន់មជ្ឈិមបូព៌ា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា លោក Sergei Lavrov ដែលជារដ្ឋមន្ត្រីការបរទេសរបស់លោក Putin តាំងពីឆ្នាំ២០០៤ មក និងលោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង បាន និងកំពុងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ តាមសំណើរបស់លោក Putin។

លោក Peskov បាននិយាយថា៖ «មន្ត្រីជាន់ខ្ពស់ទាំង ២ ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំជាមួយសមភាគីអាមេរិករបស់ខ្លួន នៅថ្ងៃអង្គារ ដែលនឹងផ្តោតជាចម្បងលើការស្ដារឡើងវិញនូវភាពស្មុគស្មាញគ្រប់យ៉ាងនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក។ វាក៏នឹងមានការផ្ដោតផងដែរ លើការរៀបចំកិច្ចចរចាដែលអាចកើតមាន ស្ដីពីដំណោះស្រាយអ៊ុយក្រែន និងការរៀបចំកិច្ចប្រជុំ រវាងប្រធានាធិបតីនៃប្រទេសទាំង២»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm