ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មាននូវកិច្ចប្រជុំ និងកិច្ចសន្ទនាជាច្រើន ត្រូវបានកំណត់ធ្វើឡើងនៅឯវិមានក្រឹមឡាំងក្នុងថ្ងៃចន្ទនេះ ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទ ។
ការិយាល័យព័ត៌មានរបស់វិមាក្រឹមឡាំង បានបង្ហោះរូបភាពវីដេអូឃ្លីបឃើញលោក Putin ជួបជាមួយលោក Vladimir Solodov គឺជាមន្រ្តីមកពីឧបទ្វីប Kamchatka ពេលដែលអ្នកទាំងពី បានពិភាក្សាលើការសាងសង់អាកាសយានដ្ឋានថ្មីនៅឧបទ្វីបភាគខាងកើតរុស្ស៊ីមួយនេះ ។
លោក Peskov និយាយដោយពុំលម្អិតពីអ្វីដែលជារបៀបវារៈនៃជំនួបរបស់លោក Putinថា ជំនួបផ្សេងទៀត នឹងមិនត្រូវបញ្ចេញដល់សារព័ត៌មាននោះទេ ។
វិមានក្រឹមឡាំង បានបញ្ជាក់ផងដែរពីគណៈរដ្ឋមន្រ្តីរបស់ខ្លួនក្នុងជំនួបជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយក្រោយជំនួបតាមទូរស័ព្ទជាមួយលោក Putinកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ នឹងចាប់ផ្តើមកិច្ចប្រជុំ ដែលមានគោលដៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនជាបន្ទាន់ ហើយលោកបាននិយាយថា ពួកគេបានពិភាក្សាផងដែរលើបញ្ហាមជ្ឈិមបូព៌ា ថាមពល ប្រាក់ដុល្លារ និងបញ្ហាបញ្ញាសិប្បនិម្មិត ៕