UN ស្វែងរកថវិកា ៦ពាន់លានដុល្លារ ដើម្បីជួយសម្រាលទុក្ខវេទនា «គួរឲ្យរន្ធត់» នៅស៊ូដង់

2025/02/18 03:07:18 am        89


អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងស្វែងរកទឹកប្រាក់ ៦ពាន់លានដុល្លារ សម្រាប់ប្រទេសស៊ូដង់ នៅឆ្នាំនេះ ពីម្ចាស់ជំនួយអន្តរជាតិនានា ដើម្បីយកទៅជួយសម្រាលទុក្ខវេទនា ជាអ្វីដែលខ្លួនហៅថា ជាវិបត្តិមួយ ក្នុងចំណោមវិបត្តិដ៏អាក្រក់បំផុត ក្នុងសម័យកាលនេះ ដែលកំណត់លក្ខណៈដោយការផ្លាស់ទីលំនៅក្នុងចំនួនដ៏ច្រើន និងគ្រោះទុរ្ភិក្សដែលកំពុងកើនឡើង។

ការអំពាវនាវរបស់ UN បង្ហាញពីការកើនឡើងនូវកម្រិតជាង ៤០ភាគរយ លើសពីឆ្នាំមុន សម្រាប់ប្រទេសស៊ូដង់ ក្នុងពេលដែលថវិកាជំនួយ នៅជុំវិញពិភពលោក កំពុងជួបបញ្ហា ដោយមួយផ្នែកបណ្ដាលមកពីការផ្អាកការផ្តល់មូលនិធិប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែមុន ដែលបានប៉ះពាល់ដល់កម្មវិធីសង្គ្រោះអាយុជីវិត នៅទូទាំងពិភពលោក។

ប៉ុន្តែ UN និយាយថា មូលនិធិនេះ គឺចាំបាច់ ដ្បិតសា្ថនភាពវិវត្តកាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពលនៃសង្រ្គាមរយៈពេល ២២ខែ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដែលបាននាំឲ្យមានការផ្លាស់ទីលំនៅក្នុងកម្រិត ១ភាគ៥នៃចំនួនប្រជាជនរបស់ប្រទេសរួចហើយ និងបានបង្កឲ្យមានភាពអត់ឃ្លានធ្ងន់ធ្ងរឡើងៗ ក្នុងចំណោមប្រជាជនប្រហែលពាក់កណ្តាល។

អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់ UN លោក Tom Fletcher បាននិយាយថា៖ «ប្រទេសស៊ូដង់ គឺជាគ្រាអាសន្នផ្នែកមនុស្សធម៌ ក្នុងទំហំដ៏គួរឲ្យភ្ញាក់ផ្អើល។ គ្រោះទុរ្ភិក្សកំពុងគ្របដណ្ដប់លើប្រទេសនេះហើយ។ ការរីករាលដាលនៃអំពើហង្សាផ្លូវភេទ កើតមានយ៉ាងឆាប់រហ័ស។ កុមារត្រូវបានសម្លាប់ និងរងរបួស។ ទុក្ខវេទនានេះ គឺគួរភ័យរន្ធត់ខ្លាំងណាស់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm