សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំ រៀបចំឡើងដើម្បីចូលរួមរៀបចំអនាគតនៃការអប់រំតាមបែបឌីជីថលនៅកម្ពុជា

2025/02/18 03:56:14 am        79

ភ្នំពេញ ÷ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់ការអប់រំឌីជីថលកម្ពុជា» ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ប្រធានបទនៃសន្និសីទ និងពិព័រណ៌ ឆ្នាំនេះ ផ្តោតលើការពិភាក្សា នៃការស្វែងរកប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាអប់រំ (EdTech) គាំទ្រការអប់រំប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព ការបង្កើតថ្មី និងការអភិវឌ្ឍជំនាញនៅកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីប្រកាសជ័យលាភី គ្រូបង្រៀនឆ្នើមផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១នេះ គឺយុទ្ធសាស្ត្រជំរុញការអប់រំឌីជីថល ដោយបានគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗ នៅកម្រិតសាលារៀន ដូចជា៖ ១សាលារៀនមានបរិយាកាសអំណោយផលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ២គ្រូបង្រៀននិងអ្នកអប់រំ មានតួនាទីជាអ្នកលើកទឹកចិត្ត និងជាអ្នកដឹកនាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ៣នាយកសាលាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកដោះស្រាយបញ្ហានៅកម្រិតសាលារៀន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ៤កម្មវិធីសិក្សាគាំទ្រដល់ការអប់រំឌីជីថល និងវិធីសាស្ត្របង្រៀនគាំទ្រ ដល់ការអប់រំឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ដថា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយគាំទ្រដល់អ្នកសិក្សាឱ្យ សម្រេចបានគោលដៅនៃការអប់រំ ជួយដល់គ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន និងធ្វើការវាយតម្លៃលើកិច្ចការសិស្ស និងជាពិសេស ទៅលើលទ្ធផលនៃការសិក្សា ដោយចំណាយពេលវេលាតិច។ បន្ថែមពីនេះទៀត AI ក៏ជួយដល់ដល់គ្រូបង្រៀនអាចស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការឆ្លើយសំណួរ ការបង្កើតសំណើ ការបង្កើតមេរៀន សំណួរនិងចម្លើយពេលប្រឡង កិច្ចតែងការ វីដេអូបង្រៀន ផលិតរូបភាព ដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សា ជាក់ស្តែងនៅសាលារៀនជំនាន់ថ្មី សិស្សកំពុងប្រើប្រាស់ AI ដើម្បីស្វែងយល់ពីមេរៀន ដែលគេកំពុងសិក្សា និងការដោះស្រាយលំហាត់ជាដើម។

សូមជម្រាប់ជ័យលាភី គ្រូបង្រៀនឆ្នើមផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១នេះ ឆ្នាំ២០២៥នេះ លេខ១បានទៅលើលោកគ្រូ ស្រេង ចក និង អ្នកគ្រូ ហេង ឆាយអ៊ី មកពីខេត្តសៀមរាប, លេខ២បានទៅលើអ្នកគ្រូ សេរី លីដា មកពីខេត្តស្ទឹងត្រែង ,និងលេខ៣ អ្នកគ្រូ រិទ្ធិ លីដា គ្រូបង្រៀននៅ សាលាបឋមសិក្សា វត្តបូរណ៍ ខេត្តសៀមរាប៕

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm