ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះ​ភាព​រឹង​មាំ​នៃ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈកម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ

2025/02/18 03:35:36 pm        152

ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ​នៃ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែល​ចេញ​ពី​ដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការ​មួយ​ដែល​ចូល​រួម​កែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំង​ពី​ដំណាក់​ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព រហូតដល់មន្ត្រីចូលនិវត្តន៍ប្រកបដោយឧត្តមភាព។

ទន្ទឹមនេះ​ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹង​ក្លាយ​ជា​ឱកាស​ក្នុង​ការ​ពង្រឹងខ្លួន កាន់តែរឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពកូនខ្មែរ​ជា​ពិសេស​ក្នុង​បរិបទឌីជីថល ដើម្បីបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ និង​កាន់​តែ​សកម្ម​ក្នុងកម្រិតប្រកួតប្រជែងជាលក្ខណៈតំបន់ និងសាកល នោះគឺ ប្រព័ន្ធរដ្ឋបាល​សាធារណៈ​ដែល​ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

​បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា "ការកែទម្រង់រដ្ឋបាលសាធារណៈ នឹង​រួម​ចំណែក​សន្សំសំចៃថវិកាជាតិ ជាពិសេសការចំណាយលើបន្ទុកបុគ្គលិក ពោលគឺការប្រើប្រាស់​ថវិកា​ប្រកប​ដោយប្រសិទ្ធភាពដោយមានមន្ត្រីដែលពោរពេញទៅដោយសមត្ថភាព មានគុណវុឌ្ឍិ ចំ​ណេះជំនាញ ជាក់លាក់ និងអាចសម្រេចចេញជាសមិទ្ធកម្មច្បាស់លាស់ពិតប្រាកដ សម្រាប់​ជាតិ និងប្រជាជន។" ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ការ​កែ​ទម្រង់​រដ្ឋបាលសាធារណៈនេះ មិនមែនទើបតែចាប់ផ្តើមធ្វើឡើងតែក្នុងពេលនេះ ឬធ្វើតែនៅ​កម្ពុជា​នោះ​ទេ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តការអនុវត្តដោយសម្រួចមុំ ហើយ​ការ​ងារ​ទាំង​នេះត្រូវបានមើលឃើញថាមានអនុវត្តនៅតាមប្រទេសនានាជាច្រើនក្នុងតំបន់ និង​លើ​ពិភព​លោក។

"ប្រព័ន្ធរដ្ឋបាលសាធារណៈ ដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ឆ្ពោះទៅ​សម្រេច​បាននូវ​ចក្ខុ​វិស័យ​ឆ្នាំ​២០៥០ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់។ ការងារ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ មិនមែនជាកិច្ចរបស់ក្រសួង ស្ថាប័ន ឬអង្គភាពណាមួយដោយឡែកនោះទេ។ ទោះ​បី​ជា​ក្រសួង​នីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ទាំងប្រវត្តិ ការវិវឌ្ឍ ដំណើរការ​ទាំង​ផ្នែក​នយោបាយ និងបច្ចេកទេសរបស់ក្រសួងនីមួយៗក៏ដោយ តែការងារដ៏សំខាន់នេះ ទាមទារ​ឱ្យ​មាន​ការ​សហការ រួមចិត្ត រួមគំនិត រួមទស្សនៈ រួមផ្នត់គំនិត រួមស្មារតី និងរួមសកម្មភាព ក្នុងនាម​ជា​អ្នក​ផ្តល់​សេវា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្នុងជវភាព​នៃ​ប្រព័ន្ធ​តួអ​ង្គ​តែមួយ​ទើប​យើង​អាច​សម្រេចបានជោគជ័យរួមគ្នា។" ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្រួមសេចក្តីថា ការចូលរួមរបស់បុគ្គល និងភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នា​ថ្ងៃ​នេះ នឹងក្លាយទៅជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈដ៏រឹងមាំ ស្អាត​ស្អំ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm