សហជីពធំៗនៅកម្ពុជា គាំទ្រពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ យ៉ាងពេញទំហឹងចំពោះ​ការប្ដេជ្ញា​ចិត្តមិន​ចូលរួម​ធ្វើបាតុកម្មជាមួយក្រុមជ្រុលនិយមក្រៅច្បាប់

2025/02/18 04:41:08 pm        220

សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញាចិត្តមិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ខណៈពួកគេបានថ្កោលទោសអ្នកផ្ដួចផ្ដើមបាតុកម្មទាំងអស់នោះ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗដែលកំពុងស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅសាធារណរដ្ឋកូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ ហើយតែងនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។

លោកបន្តថា៖«សូមបងប្អូនកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបានញុះញង់ ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដងចំពោះបងប្អូន យើងកុំទៅចូលរួមធ្វើបាតុកម្ម ព្រោះបាតុកម្មមិនមែនជាជម្រើសដែលធ្វើឱ្យស្រុកទេសយើងរីកចំរើននោះទេ គឺមានការជួយគ្នា ដើម្បីអភិវឌ្ឍស្រុកទេសយើង»។

លោក អ៊ុន ដារ៉ា បន្ថែមថា បាតុកម្មធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្រុកទេសរបស់គេ និងខូចទាំងឈ្មោះជាជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរឈប់ចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលពួកគាត់តាំងចិត្តខ្ពស់មិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្ម មិនមែនជាដំណោះស្រាយទេ ហើយនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិយើងនៅបរទេសទៅវិញទេ»។

លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាលដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ ពួកគេមានចេតនានាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន បាត់បង់ទឹកដីកាន់តែច្រើនថែមទៀត និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង។

ចំណែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត។ ដូចដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗហើយ គឺប្រទេសយើងទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល»។

ក្នុងនាមលោកជាពលរដ្ឋខ្មែរ លោកបានបង្ហាញពីភាពជឿជាក់ខ្ពស់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃ ដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ ហើយចៀសវាងការដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះ ព្រោះពួកគេបោកប្រាស់បងប្អូន ហើយអ្នកដែលរងគ្រោះយកជីវិតទៅការពារជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូន»។

លោកបន្តថា ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីរៃអង្គាស់ប្រាក់ពីបងប្អូនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការបាតុកម្មនៅលើទឹកដីបរទេស គឺជាចេតនាបំផ្លាញកិត្តិយសជាតិនៅលើឆាកអន្តរជាតិដែលមិនអាចចាត់ទុកជាយុវជន ឬពលរដ្ឋជាអ្នកស្នេហាជាតិបានទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm