តម្រូវការដ៏ខ្ពស់ផ្នែកសន្តិសុខ បានជះស្រមោលថ្មីលើហិរញ្ញវត្ថុដ៏លំបាករបស់អឺរ៉ុប

2025/02/18 06:16:47 pm        127

មេដឹកនាំអឺរ៉ុប បានដឹងជាយូរមកហើយថា ប្លុកនេះកំពុងរស់នៅលើសពីភាពវ័យចំណាស់ និងសេដ្ឋកិច្ចនៅទ្រឹងរបស់ខ្លួន ប៉ុន្តែពេលនេះ តម្រូវការដ៏ខ្ពស់ផ្នែកសន្តិសុខ បានជះស្រមោលយ៉ាងស្រអាប់ថ្មីលើហិរញ្ញវត្ថុដែលកំពុងរងបន្ទុកជាច្រើនរួចទៅហើយ។ សំណួរពេលនេះគឺថា តើភាពស្រពេចស្រពិលក្នុងអាណត្តិសេតវិមានលើកទីពីររបស់លោក Donald Trump មានន័យថា អឺរ៉ុបនឹងត្រូវចាត់វិធានការដ៏ធំមួយដែរឬទេ។

តិចជាងមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានស្បថចូលកាន់តំណែង ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទ្វីបអឺរ៉ុប បានប្រកាសថាខ្លួនឈប់ចំណាយប្រាក់ដើម្បីរក្សាសន្តិភាពនៅអឺរ៉ុបហើយ។ ប៉ុន្តែបើឥឡូវនេះ អឺរ៉ុបត្រូវចំណាយខ្ពស់លើការចំណាយលើវិស័យការពារជាតិរបស់ខ្លួន - ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន - នោះជារឿងដែលប្រថុយនឹងការបំផ្លិចបំផ្លាញប្រព័ន្ធថវិកា ដែលកំពុងតែលំបាកស្រាប់ទៅហើយក្នុងការផ្តល់មូលនិធិដល់សុខុមាលភាពប្រជាជន។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា "អឺរ៉ុបនឹងត្រូវប្រឈមមុខនឹងថ្ងៃដ៏លំបាក ធ្វើការសម្រេចចិត្តដ៏ស្មុគស្មាញ និងត្រូវធ្វើការលះបង់ដែលមិនរំពឹងទុក ដើម្បីធានាបាននូវសន្តិសុខ"។

ទោះយ៉ាងណាក៏ដោយ អ្នកខ្លះខ្លាចប្រតិកម្មតានតឹងផ្នែកនយោបាយ ប្រសិនបើរដ្ឋាភិបាលសុខចិត្តកាត់បន្ថយការចំណាយសង្គម ហើយយកទៅទិញអាវុធ និងបង្កើនទាហានបន្ថែម។ ជម្រើសមួយសម្រាប់អឺរ៉ុបនៅពេលនេះ ប្រហែលជាសង្ឃឹមថា ការចាកចេញរបស់លោក Trump ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត នឹងអនុញ្ញាតឱ្យចំណងឆ្លងអាត្លង់ទិកត្រូវបានស្តារឡើងវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm