កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ក្នុងខែដំបូងឆ្នាំ២០២៥នេះមានទឹកប្រាក់ជិត ១ ពាន់លានដុល្លារ

2025/02/18 06:34:00 pm        149

កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ សម្រាប់ខែដំបូងនៅក្នុងឆ្នាំ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ១ ពាន់លានដុល្លារ អាមេរិក បានងើបឡើងគួរកត់សម្គាល់ ដោយរាជ​រដ្ឋាភិបាល​រំពឹង​ថា វិស័យនេះនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបាន ៦,៣ ភាគរយ ក្នុង​ឆ្នាំ​នេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូង ក្នុង​ឆ្នាំ​២០២៥នេះ, កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំធ្វើ​ពី​ក្រណាត់ មានទឹកប្រាក់ជាង ៥៧១ លានដុល្លារអាមេរិក កើនឡើងជាង ៣១ ភាគរយ ខណៈ​ការ​នាំ​ចេញ​សម្លៀកបំពាក់ និង គ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើពីក្រណាត់ មានទឹក​ប្រាក់​ជាង ៣៧៨ លានដុល្លារអាមរិក កើនឡើងជិត ៤១ ភាគរយ បើធៀប រយៈពេល​ដូច​គ្នានិ​ង​ឆ្នាំ​២០២៤​។

ទាក់ទិនការនាំចេញសម្លៀកបំពាក់ ថ្មីៗនេះ, ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងច្បាប់​ថវិ​កា​ឆ្នាំ​២០២៥ នេះថា សម្រាប់ឆ្នាំ២០២៤ កន្លងមក ចំពោះវិស័យដែល ធ្វើឱ្យ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៦ ភាគរយ រួមមាន៖ អនុវិស័យកាត់ដេរ អនុវិស័យដឹកជញ្ជូន និងវិស័យ​ទេសចរ​ណ៍ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ នៅក្នុងឆ្នាំ ២០២៤ កន្លងមក មានកំណើន​កើន​ឡើង​គួរ​កត់សម្គាល់ បច្ចុប្បន្នអនុវិស័យនេះបានកំពុង បន្តរក្សា នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២៥ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋ កិច្ច​ក្នុង​រង្វង់​ប្រមាណ ៦,៣ ភាគរយ។

សូមបញ្ជាក់ថា នៅក្នុងខែ មករា ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់សរុបប្រមាណជាង ៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ២៤ ភាគរយ ធៀប​និង​ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារអាមេរិក កើន ១៧ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់ ៣,៧ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ជាង ៣១ ភាគរយ បើធៀបរយៈ ពេលដូចគ្នានិងឆ្នាំ ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        109
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm