កីឡាទោចក្រយាន សម្រេចបំណងបញ្ជូនគ្រូរៀនវគ្គកម្រិតខ្ពស់បំផុតលើពិភពលោក

2025/02/18 07:07:44 pm        154

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានសម្រេចគោលដៅបញ្ជូនគ្រូបង្វឹកកម្ពុជាលើកដំបូង គឺ​លោក យឿន ភីយុទ្ធ ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្ដរជាតិកម្រិត៣ ឬ Level 3 ដែល​ជា​កម្រិត​ខ្ពស់​បំផុតលើពិភពលោក នៅមជ្ឈមណ្ឌលកីឡាទោចក្រយានពិភពលោក World Cycling Centre នាទីក្រុង Aigle ប្រទេស ស្វីស។

តាមការ​បញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គ​បណ្ដុះ​បណ្ដាល​កម្រិត​ខ្ពស់​បំផុតនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទោចក្រ​យាន​អន្តរជាតិ​(UCI)​ និង​គណៈ​កម្មាធិការ​អូន​ឡាំពិកកម្ពុជា(NOCC) ។

លោកថា នេះជាលើកដំបូងហើយ ដែលកម្ពុជាមានធនធានគ្រូបង្វឹកកីឡាទោចក្រយាន ចូល​រៀន​វគ្គ​គ្រូ​បង្វឹកអន្ដរជាតិកម្រិត៣ ដ្បិតកន្លងមកធ្លាប់មានត្រឹមកម្រិត១ និងកម្រិត២ ប៉ុណ្ណោះ បន្ទាប់​ពី​លោក យឿន ភីយុទ្ធ បានឆ្លងកាត់ការសិក្សាកម្រិត១ ក៏ដូចជាកម្រិត២ ហើយបានប្រឡងជាប់ ដើម្បី​បន្ដ​ការសិក្សាកម្រិត៣ កាលពីថ្មីៗ ។

ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រថ្មីនេះ បានស្ដែងចេញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ដែលខិតខំជំរុញមន្ដ្រីបច្ចេកទេសរបស់ខ្លួន ធ្វើការអភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​កម្រិត​អន្ដរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើន ។

លោក​បន្ដថា ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកអន្ដរជាតិកម្រិត៣ លោក យឿន ភីយុទ្ធ អាច​មាន​សិទ្ធ​ក្នុងការបណ្ដុះបណ្ដាលគ្រូបង្វឹកគ្រូបង្វឹកអន្ដរជាតិកម្រិត១ ឬកម្រិត២ ទាំងក្នុង និង​ក្រៅ​ប្រទេស​បាន។ នេះគឺជាផលចំណេញ និងជាគោលដៅដ៏សំខាន់ ដែលសហព័ន្ធចង់បាន ហើយ​សង្ឃឹម​ថា លោកនឹងបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីលើកមុខមាត់ និងរួម​ចំណែក​អភិវឌ្ឍន៍​កីឡា​ទោ​ចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm