សមាជិកនៃកងកម្លាំងប្រដាប់អាវុធ នគរបាល និងអាជ្ញាធរគយ របស់ប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ ទី ១៧ ខែកុម្ភៈ បានធ្វើសមយុទ្ធនៅទីក្រុង Stockholm ភាគកណ្តាល ដោយអនុវត្តការងាររួមគ្នានៅទីតាំងសំខាន់ៗ ជុំវិញទីក្រុង។
ទាហាន និងរថយន្តយោធា ត្រូវបានដាក់នៅខាងក្រៅអគារសភានៅពេលព្រឹកព្រលឹម ខណៈពួកគេបានអនុវត្តការការពារ និងការពារទីតាំងសំខាន់ៗនៅក្នុងរដ្ឋធានី។
នៅកំពង់ផែមួយក្នុងទីក្រុង ទាហានបានធ្វើការជាមួយមន្រ្តីនគរបាល និងមន្ត្រីគយ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ ដោយធ្វើលំហាត់ក្លែងប្រដូចទៅនឹងការត្រួតពិនិត្យ និងការឡើងលើនាវា នៅកំពង់ផែ។
យោងតាមយោធាប្រទេសស៊ុយអែត បានឲ្យដឹងថា សកម្មភាពទាំងនេះគឺជាផ្នែកនៃសមយុទ្ធ Birger Jarl ២៥ ដែលបានចូលរួមពីបុគ្គលិកប្រហែល ២.០០០នាក់ មកពីអង្គភាពកងទ័ព និងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត។