ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា ពិភពលោកគួរតែ «ឈរនៅជាមួយតំបន់ហ្កាហ្សា» រយៈពេល៥០០ថ្ងៃ ចាប់តាំងពីសង្គ្រាមនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ បានចាប់ផ្ដើម។ ប្រជាជននិយាយថា «យើងមិនចង់បានការអាណិតអាសូរនោះទេ។ យើងចង់ឱ្យពិភពលោកមានគំនិតផ្តួចផ្តើម ដើម្បីឈរនៅជាមួយតំបន់ហ្កាហ្សា និងសម្រេចបាននូវអ្វីៗសម្រាប់ប្រជាជន។
អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា បន្ទាប់ពីអ្នកប្រយុទ្ធមកពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានវាយលុកអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា មនុស្សជាង៤៨.០០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា មុនពេលកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់កាលពីខែមុន ដែលបាននាំមកនូវបទឈប់បាញ់ដ៏ផុយស្រួយ។
ទីភ្នាក់ងារមនុស្សធម៌ បាននិយាយថា ភាគច្រើននៃតំបន់ហ៊ុមព័ទ្ធមួយនេះ ត្រូវបានបំផ្លាញធ្ងន់ធ្ងរ ហើយប្រជាជនភាគច្រើនមុនសង្គ្រាមមានចំនួន២,៣លាននាក់ បានភៀសខ្លួនចេញជាច្រើនលើក។