ផ្លូវជាតិលេខ៥ បានមន្ទីរសាធារណការជួសជុលចាក់កៅស៊ូAC ចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ

2025/02/18 09:47:16 pm        147

កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ជួសជុលចាក់កៅស៊ូAC រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋ សិស្ស មន្ត្រីរាជការ អ្នកទេសចរណ៍ អ្នករកស៊ីធ្វើដំណើរបានស្រួល និងរហ័សទាន់ចិត្ត និងកុំអោយមានការជន់លិចដោយទឹកភ្លៀងទៀត។ 

 លោក ឆាយ លាភា បានថ្លែងថា៖ ពីមុនកំណាត់ផ្លូវជាតិលេខ៥នេះ មានជង្ហុគទឹករលកពិបាកក្នុងការធ្វើដំណើរ ចំណែកតួផ្លូវត្រូវរងការខូចខាតខ្លាំង ។ កន្លងមកនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដាក់គ្រឿងចក្រចុះជួសជុលចាក់កៅស៊ូAC រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ដើម្បីពង្រីកតួផ្លូវអោយបានធំទូលាយចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ ។ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិ១នេះ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវបានសំដែងការត្រេកអរ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ឯកឧត្តម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តដែលបានផ្តល់សមិទ្ធិផលថ្មីនេះជូនពួកគាត់។

 លោក ឆាយ លាភា បន្តថា៖ គម្រោងការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលបេតុងកៅស៊ូAC កម្រាស់០,០៥ម ប្រវែង១ ១២០ម ទទឹង១៣ម, ចាក់បេតុងចិញ្ចើមសងខាងផ្លូវ(ម្ខាង ០,៥ម), រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ពីចន្លោះគ.ម៨៧+៦៦០ ដល់គ.ម៨៨+៧៨០ ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងជាគម្រោងឆ្នាំ២០២៥៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm