ក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ១៨ កុម្ភៈ នេះ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំពីសង្គ្រាមនៅអ៊ុយក្រែន ដែលជាការពិភាក្សាទល់មុខគ្នាលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន កាលពី ៣ឆ្នាំមុនមក។

ភាគីអាមេរិកបានសង្កត់ធ្ងន់ថា កិច្ចប្រជុំថ្ងៃនេះ មិនមែននិយាយអំពីការចាប់ផ្តើមកិច្ចចរចាទេ ប៉ុន្តែគឺដើម្បីពិនិត្យមើលថាតើភាគីរុស្ស៊ី "ម៉ឺងម៉ាត់" ប៉ុណ្ណាអំពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ខាងរុស្ស៊ីវិញលើកឡើងថា អាទិភាពរបស់ខ្លួនគឺការចាប់ផ្តើមធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយសហរដ្ឋអាមេរិក៕

