យោងតាមឯកសារផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ប្រទេស បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ចប់ជាផ្លូវការនូវកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ុយក្រែន ស្តីពីការធានាសុវត្ថិភាពការធ្វើនាវាចរណ៍ នៅសមុទ្រ Azov និងច្រកសមុទ្រ Kerch ។
សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងជាផ្លូវការតាមរយៈបទបញ្ជាមួយដែលត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។
យោងតាមកថាខណ្ឌទី ១ នៃមាត្រាទី៣៧ នៃច្បាប់សហព័ន្ធស្តីពីសន្ធិសញ្ញាអន្តរជាតិនៃសហព័ន្ធរុស្ស៊ី កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីនិងគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន ស្តីពីវិធានការដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រ Azov និងច្រកសមុទ្រ Kerch ដែលបានចុះហត្ថលេខានៅទីក្រុងមូស្គូ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ឯកសារនេះត្រូវបានបញ្ចប់។
ក្រសួងការបរទេសរុស្ស៊ី ត្រូវបានណែនាំឱ្យជូនដំណឹងដល់ប្រទេសអ៊ុយក្រែនអំពីការបញ្ចប់កិច្ចព្រមព្រៀងនេះ។