នៅពេលដែលត្រូវបានគេដាក់ឈ្មោះថា ជារដ្ឋធានីនៃការធ្វើបដិវត្តន៍ប្រឆាំងនឹងលោក បាសា អាល់អាសាដ (Bashar al-Assad) ទីក្រុង Homs បានឃើញថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី។ ឥឡូវនេះ ជនភៀសខ្លួន កំពុងវិលត្រឡប់ទៅកាន់សង្កាត់របស់ខ្លួនវិញ ហើយបានឃើញពួកវា រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ទីក្រុង Homs គឺជាទីដែលក្រុមឧទ្ទាម បានចាប់អាវុធជាលើកដំបូង ដើម្បីប្រឆាំងនឹងការបង្រ្កាបរបស់លោក អាសាដ លើការតវ៉ានៅក្នុងឆ្នាំ ២០១១។
យោធាបានឆ្លើយតបដោយការឡោមព័ទ្ធ និងទម្លាក់គ្រាប់បែក ទៅលើតំបន់ឧទ្ទាមដូចជា Baba Amr ជាកន្លែងដែលអ្នកសារព័ត៌មានអាមេរិក លោក Marie Colvin និងអ្នកកាសែតបារាំង លោក Remi Ochlik ត្រូវបានសម្លាប់ នៅក្នុងការប្រវាយប្រហារដោយគ្រាប់បែក កាលពីឆ្នាំ ២០១២។
ចាប់តាំងពីការបណ្តេញលោក អាសាដ ចេញពីអំណាចមក ប្រជាជនបានចាប់ផ្តើមត្រឡប់ទៅសង្កាត់នានាវិញ ដែលពួកគេបានភៀសខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងជម្លៀសជាបន្តបន្ទាប់ ដែលឃើញលោក អាសាដ គ្រប់គ្រងមកវិញ។
នាង Duaa Turki នៅផ្ទះដែលទ្រុឌទ្រោមរបស់ខ្លួន ក្នុងសង្កាត់ Khaldiyeh បាននិយាយថា៖ «ផ្ទះត្រូវបានភ្លើងឆេះ គ្មានបង្អួច និងគ្មានអគ្គិសនីប្រើប្រាស់ទេ។