អ្នកនាំពាក្យក្រសួងការបរទេស៖ ចិនជំរុញឲ្យជប៉ុនឈប់មានកិច្ចកល ជុំវិញបញ្ហាកោះតៃវ៉ាន់

2025/02/18 11:38:34 pm        47

អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) បានប្រាប់ថា ប្រទេសចិនជំរុញឲ្យជប៉ុនគោរពតាមគោលការណ៍ចិនតែមួយ និងស្មារតីនៃឯកសារនយោបាយទាំង៤ រវាងចិន និងជប៉ុន ហើយឈប់មានកិច្ចកល ជុំវិញបញ្ហាកោះតៃវ៉ាន់។

អ្នកនាំពាក្យ លោក Guo Jiakun បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឲ្យធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងចំណាត់ការរបស់ក្រសួងយុត្តិធម៌ជប៉ុន ក្នុងការកែសម្រួលបទប្បញ្ញត្តិច្បាប់គ្រួសាររបស់ខ្លួន។ ការកែប្រែនោះ នឹងអនុញ្ញាតឲ្យអ្នកស្រុកកោះតៃវ៉ាន់ ប៉ាឡេស្ទីន និងតំបន់ ឬដែនដីដែលមិនមែនរដ្ឋផ្សេងទៀត ត្រូវបានចុះបញ្ជីជាទីកន្លែងដើមកំណើត សម្រាប់មនុស្សមកពីកន្លែងទាំងនោះ ដែលមានន័យថា នរណាម្នាក់មកពីកោះតៃវ៉ាន់ អាចត្រូវបានចុះបញ្ជីថា មកពីកោះតៃវ៉ាន់ជំនួសឲ្យមកពីប្រទេសចិន នាពេលអនាគត។

អមដោយការកត់សម្គាល់ថា កោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីដែនដីរបស់ចិន ហើយជនរួមជាតិមកពីសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺនៅក្នុងប្រទេសចិនតែមួយនោះ លោក Guo បាននិយាយថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។

ជាមួយគ្នានេះ លោក Guo ក៏បានចង្អុលបង្ហាញពីការទទួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងររបស់ជប៉ុន ចំពោះប្រជាជនចិន ដោយកត់សម្គាល់ថា ជប៉ុនបានលុកលុយតៃវ៉ាន់ និងបានដាក់អាណានិគមលើកោះនេះ។ ហើយលោកបានជំរុញឲ្យប្រទេសជប៉ុនចាត់វិធានការទាំងអស់បន្ថែមទៀត ដោយប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm