ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ទីភ្នាក់ងារជំនួយរបស់ព្រះរាជាណាចក្រនេះ KSrelief បានចែកចាយកញ្ចប់អាហារចំនួន ៦០០ ដល់មនុស្សចំនួន ២.៩០៧ នាក់ នៅក្នុងទីក្រុង Suluq ប្រទេសលីប៊ី។
ការបែងចែកជំនួយនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយស្បៀងអាហារបន្ទាន់សម្រាប់គ្រួសារ ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូនដានីយ៉ែល នៅក្នុងប្រទេសលីប៊ី ដែលធ្វើឡើងដោយកិច្ចសហប្រតិបត្តិការជាមួយអឌ្ឍចន្ទក្រហមលីប៊ី។
ទីភ្នាក់ងារជំនួយ KSrelief ក៏បានបញ្ជូនផ្លែល្មើចំនួន ២៥តោន ទៅប្រទេសអ៊ូហ្គង់ដា នាពេលថ្មីៗនេះផងដែរ។
រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត តាមរយៈ KSrelief បន្តផ្តល់ជំនួយដល់សហគមន៍ដែលងាយរងគ្រោះ នៅទូទាំងពិភពលោក។