ក្រសួងសុខាភិបាលអេហ្ស៊ីប និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគារនៅខេត្ត Giza ប្រទេសអេហ្ស៊ីប បានបាក់ដោយអន្លើរ កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ១០នាក់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ។
សេចក្តីថ្លែងការណ៍បន្តថា រថយន្តគិលានសង្រ្គោះ ១៥គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុស្ថិតនៅទីក្រុង Kerdasa ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ។
កាសែតរដ្ឋអេហ្ស៊ីប Al-Ahram រាយការណ៍ថា ការស៊ើបអង្កេតបង្ហាញថា ការបាក់អគារនេះ បានកើតឡើង ក្រោយលេចឧស្ម័នបណ្តាលឲ្យផ្ទុះនៅជាន់ទី ២នៃអគារកម្ពស់ ៣ជាន់ ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមនគរបាល និងក្រុមរដ្ឋអាជ្ញាសាធារណៈ កំពុងស៊ើបអង្កេតលើឧបទ្ទេវហេតុខាងលើ ដើម្បីកំណត់មូលហេតុពិតប្រាកដនាំឲ្យបាក់អគារស្លាប់មនុស្សបែបនេះ ។
សូមបញ្ជាក់ថា ហេតុការណ៍បាក់អគារ គឺជារឿងធម្មតាទេនៅក្នុងប្រទេសអេហ្ស៊ីប ដោយសារបទដ្ឋានសំណង់អន់នៅតាមតំបន់ជាច្រើន ៕


