អ្នកដំណើរជាតិ និងអន្តរជាតិផ្តើមធ្វើដំណើរទៅកម្សាន្តតាមខេត្តនានា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

2021/11/17 07:31:39 pm        1.1 K

ភ្នំពេញ ៖ មុនមួយថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានអ្នកដំណើរជាតិ និងអន្តរជាតិជាច្រើននាក់ចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកម្សាន្ត តាមបណ្តាខេត្តជាបន្តបន្ទាប់។

ក្នុងពេលត្រៀមចេញទៅកម្សាន្តតាមបណ្តាខេត្ត ដើម្បីចូលរួមឈប់សម្រាកក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក ​បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មអ្នកដំណើរជាតិ និងអន្តរជាតិ​ បានប្រាប់ BTV ឲ្យដឹងថា ​ពួកគាត់សម្តែងក្តីសប្បាយចិត្តរីករាយ ​ដោយសារកាលពីដើមខែវិច្ឆិកានេះ ប្រមុខ​រាជ​រដ្ឋាភិបាល​​បាន​ប្រកាស​បើកប្រទេសឡើងវិញ និងអាចឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន​ដោយ​មាន​ទំនុកចិត្ត ​និងសុវត្ថិភាពក្នុងឱកាសឈប់សម្រាក​នាពេលខាងមុខ ពិសេសគឺការរៀបចំ​ដំណើរ​កម្សាន្ត​ទៅ​តាមបណ្តាខេត្តជួបជុំក្រុមគ្រួសារ និងបានទស្សនា​រមណីយដ្ឋាន​នានា​ដែល​ពួកគេ បាន​ខកខានដើរកម្សាន្តរយៈពេលជាច្រើនខែមកហើយ។

អ្នកដំណើរជាតិ និងអន្តរជាតិ បានលើកឡើងថា​ ការធ្វើដំណើររកម្សាន្តរបស់ពួកគាត់នាពេលនេះ ដោយ​សារកត្តាថយចុះអ្នកឆ្លងជំងឺកូវីដ១៩ ​និងប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំង ទើប​ពួកគាត់​យល់ថា ការឈប់សម្រាកនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែមិនមានហានិភ័យខ្ពស់ឡើយ។

ពួកគាត់ បានបញ្ជាក់ថា ​ទោះជាករណីឆ្លងកូវីដ១៩ ថយចុះ តែយើងត្រូវតែអនុវត្តចាំបាច់វិធាន​ការ​ការពារ​ជាប់ជាប្រចាំទាំងអស់ ​ពិសេសពេលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនដោយពាក់ម៉ាស បាញ់អាល់កុល។

ជាមួយគ្នានេះ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា បានឲ្យដឹងថា អំឡុងប្រទេសបើកឡើងវិញនេះ មានសន្ទុះអ្នកដំណើរទៅតាមបណ្តាជាបន្តបន្ទាប់ ប៉ុន្តែជាការកត់​សម្គាល់​មុនថ្ងៃឈប់សម្រាកមួយថ្ងៃមានអ្នកដំណើរបានទិញ និងកក់សំបុត្រចេញទៅតាមបណ្តាខេត្ត​កើនឡើងចំនួន១ពាន់នាក់ ​តាមរយះប្រព័ន្ធស្វ័យប្រវត្តិ ​ដើម្បីកាត់​បន្ថយ​ហានិភ័យ​របស់​អ្នកដំណើរ។ ក្នុងនោះ ​លោក បន្តថា អ្នកដំណើរភាគច្រើនកំពុង​សម្រុក​ចេញទៅខេត្តសៀមរាប​ និងព្រះសីហនុ ខណៈក្រុមហ៊ុន​របស់លោកមិនមានការតម្លើងតម្លៃសំបុត្រឡើយ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំដល់ រមណីយដ្ឋាន​ទេសចរណ៍ នានាអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ​និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យ​បានត្រឹមត្រូវ ​ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារពីជំងឺកូវីដ១៩ ដើម្បី​ជំរុញ​ចលនាទេសចរណ៍ផ្ទៃក្នុងឲ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និង​ខ្លាំងខ្លា​ស្របពេលប្រទេស​បើក​ដំណើរ​ការឡើងវិញ៕

អត្ថបទ ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm