ទូរទស្សន៍រដ្ឋ KRT រាយការណ៍ថា កូរ៉េខាងជើងនឹងបន្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន

2025/02/19 12:41:45 am        45

ទូរទស្សន៍រដ្ឋ KRT រាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងជើង និយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបន្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ហើយសូមធ្វើការបរិហារចំពោះការសន្យារួមគ្នាកាលពីពេលថ្មីៗនេះដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeshi Iwaya មាននូវជំនួបមួយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅក្រៅសន្និសីទសន្តិសុខ ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ហើយនិងបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ។

ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង បានរិះគន់ប្រទេសទាំង ៣ សម្រាប់ការបន្តផែនការដ៏ចាស់គំរិលគ្មានហេតុផល ហើយពួកគេព្រមានប្រឆាំងការស្វែងរកអ្វីដែលពួកគេចាត់ទុកថាជាទង្វើដ៏ល្ងង់ខ្លៅ ញុះញង់អរិភាព និងជម្លោះសមូហភាព ។

អ្នកអានព័ត៌មានរបស់ KRT ដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា ដរាបណាសហរដ្ឋអាមេរិក និងការគំរាមកំហែងកម្លាំងអរិភាពប្រទេសចំណុះរបស់ពួកគេនៅមាន អាវុធនុយក្លេអ៊ែររបស់ពួកយើង គឺជាមធ្យោបាយសម្រាប់ការពារសន្តិភាព និងអធិបតេយ្យភាព និងជាមធ្យោបាយសម្រាប់ស្វ័យការពារស្របច្បាប់ដែលប្រគល់ដោយរដ្ឋធម្មនុញ្ញរបស់រដ្ឋកូរ៉េខាងជើង ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm