ពលរដ្ឋលីបង់ជម្លៀសខ្លួននៅតំបន់ភាគខាងត្បូង រង់ចាំវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ

2025/02/19 12:44:30 am        51

នៅថ្ងៃអង្គារនេះ ពលរដ្ឋលីបង់ជម្លៀសខ្លួនមកពីទីក្រុង Kfar Kila បានជួបជុំគ្នានៅច្រកចូលទីក្រុងភាគខាងត្បូង Deir Mimas រង់ចាំកងទ័ពលីបង់អនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ពួកគេវិញ ក្រោយកងកម្លាំងអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានដកទ័ពចេញពីទីនោះវិញ ។

លោក Mohammed Halawiដែលបានជម្លៀសខ្លួនចេញពីទីក្រុង Kfar Kila និយាយថា នេះគឺជាទឹកដីរបស់ពួកយើង ហើយពួកយើងនឹងមិនបោះបង់វាចោលនោះទេ បើទោះបីជាពួកយើងត្រូវប្រយុទ្ធគ្នា ១០០លើកក៏ដោយ ពួកយើងនឹងធ្វើសង្រ្គាមរហូតដល់ពួកយើងទទួលបានទឹកដីរបស់ពួកយើងវិលត្រឡប់មកវិញ ។

គួរឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ទាហានអ៊ីស្រាអែលត្រូវបានគេផ្តល់រយៈពេល ៦០ថ្ងៃ ដើម្បីដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ ជាទីដែលពួកគេបានបើកការវាយប្រហារតាមជើងគោក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធមកពីក្រុមហេសបូឡា ចាប់តាំងពីដើមខែតុលារហូតមក ។

ឱសានវាទនេះ ត្រូវបន្តត្រឹមថ្ងៃទី ១៨ ខែកុម្ភៈនេះ ប៉ុន្តែក្រុមមន្រ្តីអ៊ីស្រាអែល និងលីបង់ ក៏ដូចជាមន្រ្តីការទូតបរទេស បានរំពឹងទុកថា យោធានឹងទុកទាហានមួយចំនួននៅតំបន់ព្រំដែនលីបង់ ។

ខណៈពេលនោះដែរ បារាំងស្នើសុំឲ្យកងកម្លាំងអង្គការសហប្រជាជាតិ រួមទាំងទាហានបារាំងឈរជើងជំនួសទាហានអ៊ីស្រាអែលនៅតាមចំណុចព្រំដែនសំខាន់ៗ ។

ក្រុមហេសបូឡា និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ីស្រាអែលនៅឈរជើងក្នុងប្រទេសលីបង់ ហើយក្រោយពីថ្ងៃអង្គារនេះតទៅ ពួកគេនឹងត្រូវចាត់ទុកថាជាកងកម្លាំងកាន់កាប់ ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm