ប្រធានគណៈកម្មការអឺរ៉ុបលោក ស្រី Ursula von der Leyen បាននិយាយថា អ្នកចូលរួមក្នុងកិច្ចប្រជុំសហភាពអឺរ៉ុប នៅទីក្រុងប៉ារីស បានបញ្ជាក់ថា៖«អ៊ុយក្រែនសមនឹងទទួលបានសន្តិភាព តាមរយៈកម្លាំង»។
លោកស្រី បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ថ្ងៃនេះ នៅក្នុងទីក្រុងប៉ារីស យើងបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនសមនឹងទទួលបានសន្តិភាព តាមរយៈកម្លាំង។ សន្តិភាពគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនឹងការធានាសន្តិសុខរឹងមាំ»។
យោងតាមលោកស្រី von der Leyen ថា៖«អឺរ៉ុបយកចំណែកពេញលេញនៃជំនួយយោធាដល់អ៊ុយក្រែន»។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បានបន្ថែមថា៖«ក្នុងពេលជាមួយគ្នានេះ យើងត្រូវការការកើនឡើងនៃវិស័យការពារជាតិ នៅអឺរ៉ុប»។
ប្រទេសអឺរ៉ុបចំនួន ៨ បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការស្តីពីអ៊ុយក្រែន ក្នុងទីក្រុងប៉ារីស តាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអង្គការណាតូផងដែរ។