ហ្វីលីពីនចោទប្រកាន់ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិនថាធ្វើសមយុទ្ធដ៏គ្រោះថ្នាក់លើសមុទ្រចិនខាងត្បូង

2025/02/19 02:01:43 am        168

ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានចោទប្រកាន់ការធ្វើសមយុទ្ធហោះហើរដ៏គ្រោះរបស់កងទ័ពជើងទឹកចិននៅថ្ងៃអង្គារនេះ ពេលដែលពួកគេបានហោះហើរមកជិតយន្តហោះរដ្ឋាភិបាលមួយគ្រឿង ដែលហោះល្បាតតំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន និយាយថា យន្តហោះចុះលើទឹករដ្ឋាភិបាលមួយគ្រឿងនៅថ្ងៃអង្គារនេះ បានហោះល្បាតលើតំបន់ថ្មប៉ប្រះទឹក Scarborough ស្ថិតក្នុងតំបន់សេដ្ឋកិច្ចដាច់មុខរបស់ហ្វីលីពីន ។

យោងតាមការអះអាងរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានឲ្យដឹងថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកកងទ័ពរំដោះប្រជាមានិតចិន បានហោះមកក្បែរនៅចម្ងាយតែ ៣ម៉ែត្រប៉ុណ្ណោះពីយន្តហោះចុះលើទឹក ដែលពួកគេនិយាយថា វាគឺជាការបំពានយ៉ាងច្បាស់ក្រឡែត និងជាការពុំគោរពទាល់តែសោះចំពោះបទប្បញ្ញត្តិអាកាសចរណ៍ ។

ទោះបីជាយ៉ាងណាក៏ដោយ កងបញ្ជាការភូមិភាគត្បូងរបស់ចិន បាននិយាយនៅថ្ងៃអង្គារនេះថា យន្តហោះហ្វីលីពីន បានឈ្លានពានចូលដែនអាកាសរបស់ចិន លើតំបន់ថ្មប៉ប្រះទឹក Scarborough និងបានបំពានអធិបតេយ្យភាពរបស់ចិន ។

សូមបញ្ជាក់ថា ចិនបានប្រកាសអធិបតេយ្យភាពស្ទើតែទាំងអស់នៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មតាមនាវាប្រចាំឆ្នាំតម្លៃជាង ៣សែនកោដិដុល្លារ ធ្វើឲ្យពួកគេមានការខ្វែងគំនិតគ្នាជាមួយប៊្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm