វិមានក្រឹមឡាំង៖ លោក Putin យកចិត្តទុកដាក់ខ្លាំងពីការចរចាសន្តិភាព នៅអ៊ុយក្រែន

2025/02/19 02:03:57 am        76


វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយកចិត្តទុកដាក់យ៉ាងខ្លាំងពីការចរចារកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ខណៈដែលការពិភាក្សាកម្រិតខ្ពស់ បានចាប់ផ្តើម នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយថា រុស្ស៊ីចង់សម្រេចបាននូវគោលបំណងទាំងអស់ដោយសន្តិវិធី។

គួររំលឹកថា លោក Putin បានបញ្ជូនកងទ័ពរុស្ស៊ីចូលទៅក្នុងដែនដីអ៊ុយក្រែន កាលពីឆ្នាំ២០២២។ លោកបានលើកឡើងម្តងហើយម្តងទៀតថា លោកត្រៀមរួចជាស្រេច ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមដែលឆ្លុះបញ្ចាំងពីការពិត នៅលើដែនដី ដែលការវាយរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី ឥឡូវនេះ គ្រប់គ្រងជិត ១ភាគ៥ នៃដែនដីរបស់អ៊ុយក្រែន។

ចារកម្មលោកខាងលិច មេដឹកនាំអឺរ៉ុប និងអតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងដដែលៗថា ពួកគេមិនគិតថា លោក Putin ពិតជាចង់បានសន្តិភាពនោះឡើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា លោកគិតថា មេដឹកនាំរុស្ស៊ី មានភាពច្បាស់លាស់ក៏ដោយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតី Putin បាន និងកំពុងអះអាងឡើងវិញនូវពាក្យសម្ដីរបស់លោក អំពីការត្រៀមខ្លួន សម្រាប់កិច្ចចរចាសន្តិភាពតាំងតែពីដំបូងមក។ រឿងសំខាន់សម្រាប់ពួកយើង គឺការសម្រេចគោលដៅរបស់យើង។ ហើយជាការពិតណាស់ យើងពេញចិត្តមធ្យោបាយសន្តិវិធី ដើម្បីសម្រេចបានគោលដៅរបស់យើង»។

តែយ៉ាងណាក្ដី លោក Peskov បានប្រាប់ថា មិនទាន់មានការដឹងច្បាស់លាស់ អំពីកាលបរិច្ឆេទ សម្រាប់ជំនួប រវាងលោក Putin និងលោក Trump នៅឡើយទេ ទោះបីជាកិច្ចពិភាក្សា នៅទីក្រុងរីយ៉ាដ អាចនាំមកនូវភាពប្រាកដប្រជាក៏ដោយ។ លោកបានបញ្ជាក់ថា វាគឺមិនអាចផ្តល់នូវភាពច្បាស់លាស់ណាមួយនៃការចរចាបាននោះទេ ខណៈគ្រប់យ៉ាងទើបតែបានចាប់ផ្តើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm