រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងចាប់ផ្តើមកិច្ចពិភាក្សាដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅហ្កាហ្សា

2025/02/19 02:22:58 am        82


រដ្ឋមន្ត្រីការបរទេស លោក Gideon Saar នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) នេះ បាននិយាយថា អ៊ីស្រាអែលនឹងចាប់ផ្តើមកិច្ចពិភាក្សាដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសល់ ជាមួយអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីន។

កិច្ចពិភាក្សា សម្រាប់ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា កំពុងដំណើរការ មុនពេលដំណាក់កាលទី១ ត្រូវបញ្ចប់នៅថ្ងៃទី២ ខែមីនា ប៉ុន្តែប្រទេសកាតាបានឲ្យដឹងថា កិច្ចពិភាក្សាមិនទាន់បានចាប់ផ្តើមជាផ្លូវការនៅឡើយទេ។

លោក Saar បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «គំរូជាមួយក្រុមហេបូឡា» នៅក្នុងតំបន់ហ្កាហ្សា នឹងមិនអាចទទួលយកបានឡើយ សម្រាប់អ៊ីស្រាអែល «ហើយដូច្នេះ យើងត្រូវការការគ្មានយោធាទាំងស្រុង នៅតំបន់ និងគ្មានវត្តមានរបស់អាជ្ញាធរប៉ាឡេស្ទីន»។

លោកបានបន្ថែមថា អ៊ីស្រាអែលបានដឹងអំពីផែនការជំនួសរបស់រដ្ឋអារ៉ាប់ សម្រាប់តំបន់ហ្កាហ្សា ដែលធ្វើឡើង ដើម្បីប្រឆាំងនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការអភិវឌ្ឍឡើងវិញនូវដែនដីនេះ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ស័ក្តិសមទទួលយកបាន។

យ៉ាងណាក្ដី លោក Saar បានបន្ថែមថា អ៊ីស្រាអែលនឹងមិនគាំទ្រផែនការ ដែលនឹងឃើញមានការគ្រប់គ្រងរបស់ជនស៊ីវិល នៅតំបន់ហ្កាហ្សា ដែលត្រូវបានផ្ទេរពីក្រុមហាម៉ាសទៅឲ្យអាជ្ញាធរប៉ាឡេស្ទីននោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm