ម្ចាស់ធុរកិច្ចប៉ាឡេស្ទីន បានវិលត្រឡប់មកកាន់ហាងដែលធ្លាប់លក់ដូរសកម្មរបស់ពួកគេវិញ ស្ថិតក្នុងជំរំហែកហួរដោយសារសង្រ្គាម Jabalia ស្ថិតក្នុងតំបន់ហ្កាហ្សា ។
នៅក្នុងចំណោមពួកគេ គឺជាលោក Raed Abu Sido និងជាម្ចាស់ភោជនីយដ្ឋានដែលចិញ្ចឹមសមាជិកគ្រួសារ ៧នាក់ ។
អង្គុយនៅក្រោមដំបូលដែលធ្លាប់ជាហាងកម្ពស់ ២ជាន់ តែបច្ចុប្បន្នក្លាយជាគំនរបាក់បែកនៅសល់តែតុមួយនោះ លោកបានរៀបរាប់ពីថ្ងៃមុនសង្រ្គាមផ្ទុះឡើង ។
លោកនិយាយថា លោកធ្លាប់មានកម្មករ ១២នាក់ ប៉ុន្តែនៅថ្ងៃនេះ លោកមានតែរូបលោកម្នាក់ប៉ុណ្ណោះ ដោយសារការងារលែងអំណោយផលទៀតហើយ មនុស្សគ្មានប្រាក់ចាយនោះទេ ពួកគេបានចំណាយលុយអស់រលីងពីខ្លួនទៅហើយ ។
ភោជនីយដ្ឋានរបស់លោក Abu Sido រងការខូចខាតយ៉ាងធ្ងន់ធ្ងរ អំឡុងសង្រ្គាមដែនបានធ្វើឲ្យដែនដីហ្កាហ្សាក្លានជាដែនដីកាកសំណល់ ។
ដោយឡែក ការបិទច្រកជាយូររបស់អ៊ីស្រាអែល បានធ្វើឲ្យសេដ្ឋកិច្ចនៅតំបន់ហ្កាហ្សា យ៉ាប់យ៉ឺនអស់រយៈពេលជាច្រើនឆ្នាំរួចទៅហើយ មុនពេលកើតមានជម្លោះបច្ចុប្បន្ន ដោយតំបន់មួយនេះ រងគ្រោះដោយសារអត្រាមួយក្នុងចំណោមអត្រាគ្មានការធ្វើខ្ពស់បំផុតនៅលើពិភពលោក ។
យោងតាមរបាយការណ៍មួយរបស់អង្គការអភិវឌ្ឍន៍ និងពាណិជ្ជកម្មសហប្រជាជាតិ(UNCTAD) បានឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រហូទដល់ខែមករា ឆ្នាំ ២០២៤ បានកើនឡើងដល់ ១៨,៥ពាន់លានដុល្លារ ដែលស្មើនឹង ៧ដងនៃផលិតផលក្នុងស្រុកសរុប(GDP)នៅតំបន់ហ្កាហ្សា ក្នុងឆ្នាំ ២០២២ ៕