កំពង់ផែកាន់កាប់ដោយពួកឧទ្ទាម នៅភាគខាងកើតកុងហ្គោ បើកឡើងវិញ ខណៈតម្រូវការជំនួយកើនឡើង

2025/02/19 02:52:06 am        18


ចរាចរណ៍តាមទូក បានចាប់ផ្ដើមមានវិញហើយក្នុងបឹងដ៏ធំ Kivu នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាថ្ងៃអង្គារ (ទី១៨ ខែកម្ភៈ) នេះ ខណៈដែលកំពង់ផែបានបើកឡើងវិញ នៅក្នុងទីក្រុងចំនួន២ ដែលបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23 ជាការវិវត្តមួយដែលអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា អាចជួយសម្រួលដល់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ បន្ទាប់ពីមានការប្រយុទ្ធគ្នា និងការលួចប្លន់ជាច្រើនសប្តាហ៍។

ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា កំពុងព្យាយាមបង្ហាញថា ខ្លួនអាចគ្រប់គ្រងទីក្រុង Goma និង Bukavu ខណៈដែលមន្ត្រីរដ្ឋាភិបាល និង UN ព្រមានអំពីមហន្តរាយមនុស្សធម៌ ដែលកំពុងកើតមាន ក្នុងនោះរួមទាំងលទ្ធភាពនៃការផ្ទុះឡើងនូវជំងឺអាសន្នរោគ និងជំងឺផ្សេងៗទៀត។

កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា ក្រុមចោរបានលួចការផ្គត់ផ្គង់ស្បៀងអាហារប្រមាណ ៧.០០០តោន ខណៈដែលយោធាកុងហ្គោ បានដកកងកម្លាំងចេញពីទីក្រុង Bukavu ហើយពួកឧទ្ទាមបានចូលទៅដល់ទីក្រុងនេះ កាលពីចុងសប្តាហ៍។

ប្រតិបត្តិករឈ្មោះ Lweni Ndale បាននិយាយថា ទូកដឹកអ្នកដំណើរពីទីក្រុង Bukavu ទៅទីក្រុង Goma បានចាកចេញ នៅព្រឹកថ្ងៃអង្គារនេះ ដោយបន្ថែមថា នេះគឺជាទូកដំបូង គិតចាប់តាំងពីចុងខែមករា ពោលគឺភ្លាមៗបន្ទាប់ពីទីក្រុង Goma បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23។

ការិយាល័យមនុស្សធម៌របស់ UN បានប្រាប់ថា ការចាប់ផ្ដើមឡើងវិញនូវចរាចរណ៍តាមទូកនេះ នឹងអនុញ្ញាតឲ្យក្រុមជំនួយផ្ដល់ការផ្គត់ផ្គង់ទៅកាន់កោះ Idjwi នៅបឹង Kivu ជាកន្លែងដែលមនុស្សជាង ១០០.០០០នាក់ បានស្វែងរកការជ្រកកោន ដើម្បីគេចចេញពីការប្រយុទ្ធគ្នា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm