គណៈប្រតិភូសហរដ្ឋអាម៉េរិកបានកោតសរសើរកម្ពុជា បានកំពុងរួមគ្នាដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

2025/02/19 04:07:53 am        116

ភ្នំពេញ ៖ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក បង្ហាញនូវការកោតសរសើរខ្ពស់ ចំពោះការតាំងចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដែលបានកំពុងពួតដៃរួបរួមគ្នា សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបសម្តែងការគួរសមជាផ្លូវ ការ និងពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក អំពីដំណើរអភិវឌ្ឍន៍របស់កម្ពុជា បន្ទាប់ពីទទួលបានជ័យជម្នះលើរបបប្រល័យ ពូជសាសន៍ប៉ុលពត និងទទួលបាននូវសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ ប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងអំពីសាវតានៃការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍៖ ទីតាំងភូមិ សាស្រ្តដែលមានអំណោយផលខ្ពស់, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមាន លក្ខណៈរួចរាល់ សម្រាប់បរិវត្តកម្មឌីជីថល, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, បែបបទ នៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែ មានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅ កាន់តំបន់កាន់តែប្រសើរឡើង។

ក្នុងជំនួបនេះ, គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានថ្លែងនូវការកោតសរសើរជាពាក្យពេចន៍ភាសាអង់គ្លេសថា៖ The 3Is Presentation: Insightful, Impressive and Illuminated (បរិបូរណ៍ ដោយព័ត៌មានពិតប្រាកដ, ពោរពេញដោយថាមពល ជំរុញ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗដែលធ្លាប់មាន)។ គណៈប្រតិភូ បានគូសបញ្ជាក់ថា ការរីកចម្រើន របស់កម្ពុជា បានបង្ហាញឱ្យឃើញពីការតាំងចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការពួតដៃរួបរួមគ្នាលើក ស្ទួយប្រទេសជាតិ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលបានកំណត់។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាសហរដ្ឋ អាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ស្របពេលដែលឆ្នាំនេះ ក៏ជាខួបទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិក ព្រមទាំងបានបង្ហាញនូវសុឆន្ទៈក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យឈានដល់ កម្រិតខ្ពស់ និងកាន់តែរឹងមាំបន្ថែមទៀត។

សូមជម្រាបថា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដែលបានអញ្ជើញចូលរួមមាន៖ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៊ីលីណយ មកពីគណបក្សសាធារណរដ្ឋ, ឯកឧត្តម Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពី គណបក្សប្រជាធិបតេយ្យ ព្រមទាំងសហការីអមដំណើរ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណា ចក្រកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm