ឯកឧត្តម ជិន ម៉ាលីន ៖ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺផ្អែកលើនយោបាយ, ច្បាប់, និងសង្គម

2025/02/19 04:10:41 am        85

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងយុត្តិំធម៌ ឯកឧត្តម ជិន ម៉ាលីន បានលើកឡើងថា ការបង្កើតនូវអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានសំខាន់ៗមួយចំនួន ដោយក្នុងនោះ រួមមានមូលដ្ឋានផ្នែកគោលនយោបាយ, មូលដ្ឋានផ្នែកច្បាប់, និងមូលដ្ឋានផ្នែកសង្គម ហើយមួយវិញទៀតការបង្កើតនូវកម្មវិធីនេះក៏ដើម្បីធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិផងដែរ។

 ថ្លែងក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហ ប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាង អ.ដ.កនិងនិយ័តករមូលបត្រកម្ពុជា និងរវាងអ.ដ.ជា មួយនិយតករសន្តិសុខសង្គម នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឯកឧត្តម ជិន ម៉ាលីន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងនោះ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញជាទិសដៅអាទិភាពក្នុងការលើកកម្ពស់យន្តការ សម្រុះសម្រួល និងផ្សះផ្សាវិវាទ ទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការដំដៅបង្កើនប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ, បង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយ ស្រួល និងសម្បូរបែបឲ្យទៅជិតប្រជាពលរដ្ឋ និងធានាបាននូវបរិយាកាស«សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ»ជាដើម។

 ឯកឧត្តម បានលើកឡើងទៀតថា ស្របតាមគោលនយោបាយកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នថ្មី ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីជាយន្តការបំពេញបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ដែលមានស្រាប់នៅព្រះរាជាណាចក្រកម្ពុជា។

 ដោយឡែកសម្រាប់ការចុះអនុស្សរណៈយោគយល់គ្នាទាំងពីរខាងលើនេះ គឺជាការបោះជំហ៊ានថ្មី មួយទៀតទៅតាមផែនការរបស់ អ.ដ.ក.បានគ្រោងទុកសំដៅលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះ ផ្សាវិវាទក្រៅប្រព័ន្ធតុលាការឲ្យកាន់តែមានភាពងាយស្រួល, កាន់តែសម្បូរបែប, កាន់តែខិតជិតប្រជាពល រដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដែលមានបំណងស្វែងរកការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ខ្លួនឲ្យឆាប់រហ័សនោះ។

 ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថាអនុស្សរណៈទាំងពីរខាងលើនេះ ក៏ត្រូវបាន ធ្វើឡើងក្នុងគោលបំណងបើកច្រកឲ្យនិយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមអាចយកវិវាទ ដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យក្នុងក្របខ័ណ្ឌនៃដែនសមត្ថកិច្ចរបស់និយ័តករ នីមួយៗដាក់ជូនមកអ.ដ.ក. ដើម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀបបញ្ចប់វិវាទផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm