សហរដ្ឋអាមេរិក និងរុស្ស៊ី ឆ្ពោះទៅមុខលើកិច្ចចរចាសន្តិភាព ដោយពុំមានអ៊ុយក្រែន

2025/02/19 04:26:52 pm        144

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) ថា ខ្លួនបានយល់ព្រមរៀបចំកិច្ចពិភាក្សាបន្ថែមទៀតជាមួយភាគីរុស្ស៊ី ស្ដីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំដំបូងដែលពុំមានរួមបញ្ចូលទីក្រុងគីវ ដោយខុសឆ្ងាយខ្លាំងពីវិធីសាស្ត្រមុនៗរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានប្រមូលផ្តុំសម្ព័ន្ធមិត្តអាមេរិក ក្នុងបំណងឱ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ឯកោ។

ខណៈដែលកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះក្នុងរដ្ឋធានីអារ៉ាប៊ីសាអ៊ូឌីត ដំណើរការទៅមុខ រុស្ស៊ីបានពង្រឹងការទាមទាររបស់ខ្លួន ជាពិសេសដោយទទូចថា ខ្លួននឹងមិនអត់ឱនចំពោះសម្ព័ន្ធមិត្តណាតូ ដែលផ្តល់សមាជិកភាពដល់អ៊ុយក្រែនឡើយ។

កិច្ចពិភាក្សានៅទីក្រុងរីយ៉ាដ គឺជាលើកទីមួយហើយដែលមន្ត្រីអាមេរិក និងរុស្ស៊ីបានជួបប្រជុំគ្នា ដើម្បីពិភាក្សាពីវិធីបញ្ឈប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ អ៊ុយក្រែន និយាយថាខ្លួននឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលធ្វើឡើងដោយពុំមានការយល់ព្រមពីខ្លួនឡើយ ហើយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់ជាថ្មីថា "មិនត្រូវមានការសម្រេចចិត្តណាមួយរំលងអ៊ុយក្រែនទេ"។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងថា ក្រុមកម្រិតខ្ពស់នឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះ ហើយនឹងធ្វើការដោយឡែកពីគ្នា ដើម្បីស្តារឡើងវិញនូវបេសកកម្មការទូតរបស់ប្រទេសរៀងៗខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដើម្បីសម្រួលដល់កិច្ចពិភាក្សានាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm