ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

2025/02/19 05:23:17 pm        247

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងការងារបណ្ដុះបណ្ដាលជីវៈ និងស្ថាប័នផ្សេងទៀត ត្រូវយកចិត្តទុកដាក់ពង្រីកឱកាសការងារ ឱ្យមានភាពបត់បែន និងបើកច្រកការងារឲ្យបានច្រើន ដល់អ្នកមានជំនាញស្រាប់ ។

-សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់អនុសាសន៍មួយចំនួនដល់លោកគ្រូអ្នកគ្រូ ជាឪពុកម្ដាយទី២ ត្រូវដើរមុនទាំងការដឹកនាំធ្វើជាគំរូទាំងក្រមសីលធម៌ ទាំងប្រតិបត្តិផ្ទាល់ ដល់សិស្ស និងដល់យុវជនជំនាន់ក្រោយ ។

-សម្តេចធិបតីនាយករដ្ឋមន្រ្ដី រឿង​សមត្ថកិច្ច និងរឿងឯកឧត្តម សុខ ទូច ទុកឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការងារនេះចុះ។ ដោយឡែករឿងលូមួយកង់តម្លៃ ៤០ ដុល្លារ អាជ្ញាធរក៏បានពន្យល់រួចអស់ហើយដែរ។ ខណៈលូការដាក់លូជូនពលរដ្ឋរដ្ឋាភិបាលមានគោលនយោបាយសម្រាប់ធ្វើ ប៉ុន្ដែកន្លែងខ្លះពលរដ្ឋស្នើដាក់មុន។

-សម្តេចធិបតីនាយករដ្ឋមន្រ្ដី ប្រាប់ទៅក្រុមហ៊ុនស្ថាបនា ផ្លូវទាំងអស់ ដែលទទួលបានកិច្ចសន្យាពីរដ្ឋាភិបាល បើធ្វើផ្លូវ កាយលូហើយ ត្រូវដាក់លូទៅវិញភ្លាម មិនអាចទុកឱ្យកន្លែងនោះ នៅទុកចោលយូរនោះទេ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងសៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងហ្វេសប៊ុក មួយចំនួនបានយកមកផ្សព្វផ្សាយ ក្នុងបំណងបំពុលសង្គមនោះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំណាក់កាលតាប្រវត្តិសាស្រ្ដដែលបានកើត និងធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និងទទួលបានចំណេះដឹង។

-សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលជាគឺជាសៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» មិនមែននិយាយពីការដឹងគុណប្រទេសណាមួយនោះទេ ប៉ុន្ដែគឺជាសៀវភៅ មានក្តោបខ្លឹមសារ​ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីបន្សល់ទុកនូវតឹកតាង​ប្រវត្តិសាស្រ្ដដល់កូនខ្មែរគ្រប់ជំនាន់។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិតបញ្ញវន្តមុននឹងចែករំលែកព័ត៌មាន ឬខ្លឹមសារនៅលើបណ្ដាញសង្គម ឬបកស្រាយ សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចៀសវាងការចែករំលែកព័ត៌មានមិនពិតនាំឱ្យបំពុលសង្គម។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សៀវភៅនេះ មិនមាននិយាយអំពីការដឹងគុណ​របស់​មិត្តវៀតណាមនោះទេ។ សៀវភៅនេះ និយាយពីប្រវត្តិសាស្ត្រ និងការតស៊ូរបស់ថ្នាក់ដឹកនាំ​ខ្មែរគ្រប់ជំនាន់ ។ សូមឱ្យក្រសួងអប់រំយុវជន និងកីឡាបោះ​ ពុម្ពផ្សាយបង្ហោះតាមអនឡាញ ដើម្បីឲ្យមហាជនប្រជាពលរដ្ឋយើងបានសិក្សាច្បាស់ ពីសៀវភៅនេះ ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។ សម្ដេច បញ្ជាក់ថា រឿងព្រំដែនអ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាលគឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការ​ងារនេះ គឺផ្អែកទៅលើការ​ដោះស្រាយស្របទៅតាមច្បាប់។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោលការបច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនមិនខ្លាច នឹងប្រើកម្លាំងប្រសិនបើមានអ្នកចូលមកឈ្លានពាន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញការសោកស្ដាយ និងហួសចិត្ត ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្តអួតខ្លួនឯងថាជាអ្នកស្នេហាជាតិរឿងទឹកដី ព្រំដែនកម្ពុជា ប៉ុន្ដែកន្លងទៅនៅពេលដែលប្រទេសជាតិមានបញ្ហាព្រំដែន គឺមិនដែលឃើញមុខក្រុមពួកគេចូលរួមជួយ ឬធ្វើសកម្មភាពណាមួយដើម្បីជួយរឿងព្រំដែននេះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm