ការវាយប្រហារយានដ្រូនដ៏ធំរបស់រុស្ស៊ី ប៉ះពាល់បណ្ដាញអគ្គិសនីភាគច្រើននៃក្រុង Odesa របស់អ៊ុយក្រែន

2025/02/19 06:15:55 pm        72

អភិបាលក្រុង លោក Hennadiy Trukhanov បាននិយាយនៅព្រឹកថ្ងៃពុធ (១៩ កុម្ភៈ) នេះថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយយានដ្រូនលើទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន ដោយបានធ្វើឱ្យអ្នកស្រុកភាគច្រើនពុំមានថាមពលអគ្គិសនី ទឹក ឬកម្ដៅសម្រាប់ប្រើប្រាស់។

លោក Trukhanov បានសរសេរនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា "មន្ទីរពេទ្យ គ្លីនិក និងកន្លែងហេដ្ឋារចនាសម្ព័ន្ធសង្គម ពុំមានកម្ដៅ និងថាមពលប្រើប្រាស់ទេ" ដោយពណ៌នាការវាយប្រហារលើក្រុង Odesa នេះថាជា "ទ្រង់ទ្រាយធំ"។

ទីក្រុង Odesa គឺជាគោលដៅជាញឹកញាប់នៃការវាយប្រហាររបស់រុស្ស៊ី នៅក្នុងសង្រ្គាមជិត ៣ឆ្នាំ ជាពិសេសមូលដ្ឋាននៅក្នុងកំពង់ផែចំនួន៣ ទាំងនៅក្នុង និងជុំវិញទីក្រុង។ លោក Trukhanov បានបង្ហោះរូបភាពដែលបង្ហាញពីអគាររងការខូចខាត ប៉ុន្តែមិនបានលើកឡើងពីអ្នកស្លាប់ និងរបួសទេ ហើយបាននិយាយថា អ្នកជំនាញកំពុងវាយតម្លៃការខូចខាត។

អ្នកសរសេរប្លុកក្នុងស្រុកម្នាក់និយាយថា យានដ្រូនជាច្រើនត្រូវបានពិនិត្យឃើញនៅទូទាំងភាគខាងត្បូងអ៊ុយក្រែន ជុំវិញពេលវេលានៃការវាយប្រហារលើក្រុង Odesa។ អ្នកផ្សេងទៀតនិយាយថា មន្ទីរពេទ្យក្នុងទីក្រុងមួយត្រូវបានវាយប្រហារ ហើយអ្នកស្រុកមួយចំនួននិយាយថា ពួកគេបានរកឃើញបំណែកនៃយានដ្រូនធ្លាក់នៅក្នុងទីធ្លាតំបន់នោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm