ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈថា លោកមានបំណងដាក់ពន្ធបន្ថែមលើរថយន្ត ចំនួន២៥ភាគរយ និងពន្ធស្រដៀងគ្នាលើការនាំចូល គ្រឿងអេឡិចត្រូនិក និងឱសថ ជាវិធានការចុងក្រោយបន្តបន្ទាប់ ដែលកំពុងគំរាមកំហែងដល់ការដួលរលំពាណិជ្ជកម្មអន្តរជាតិ។

លោក Trump បាននិយាយថា ការដំឡើងពន្ធលើរថយន្តនឹងកើតមានឡើងនៅថ្ងៃទី២ ខែមេសា មួយថ្ងៃបន្ទាប់ពីសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក នឹងត្រូវបញ្ជូនរបាយការណ៍ទៅឲ្យលោក ដោយបង្ហាញពីជម្រើសសម្រាប់ពន្ធនាំចូលជាច្រើន ខណៈលោកស្វែងរកការកែប្រែពាណិជ្ជកម្មពិភពលោកជាថ្មី។

លោក Trump បានចង្អុលបង្ហាញជាយូរមកហើយនូវអ្វីដែលលោកហៅថាការប្រព្រឹត្តិដោយអយុត្តិធម៌ចំពោះការនាំចេញរថយន្តរបស់សហរដ្ឋអាមេរិក នៅកាន់ទីផ្សារបរទេស។
ជាឧទាហរណ៍ សហភាពអឺរ៉ុបប្រមូលពន្ធ ១០ ភាគរយលើការនាំចូលយានយន្ត ដែលមាន៤ដងនៃអត្រាដំឡើងពន្ធរថយន្តអ្នកដំណើររបស់សហរដ្ឋអាមេរិក ២,៥ ភាគរយ។
លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ការដាក់ពន្ធបន្ថែមតាមផ្នែកលើ ឱសថ និងបន្ទះអេឡិចត្រូនិក ក៏នឹងចាប់ផ្តើមនៅក្នុងអត្រា២៥ភាគរយ ឬខ្ពស់ជាងនេះ ហើយវានឹងកើនឡើងខ្ពស់ជាងនេះក្នុងរយៈពេលមួយឆ្នាំ។