វីដេអូ ដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិអង់គ្លេស បានបង្ហាញពីការបណ្តុះបណ្តាល ទាហានអ៊ុយក្រែនជ្រើសរើសថ្មីនៅឯមូលដ្ឋានយោធាមួយកន្លែង នៅក្នុងចក្រភពអង់គ្លេស ក្នុងខែនេះ កុម្ភៈនេះ។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកនៃកម្មវិធី Operation Interflex ជាកម្មវិធីដឹកនាំដោយចក្រភពអង់គ្លេស មានគោលបំណងបណ្តុះបណ្តាលទាហានអ៊ុយក្រែន ដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។

យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានគេមើលឃើញមានទាហានជ្រើសរើសថ្មីចំនួន៥១.០០០នាក់ ដែលត្រូវបានបណ្តុះបណ្តាលចាប់តាំងពីរដូវក្តៅ ឆ្នាំ២០២២។ មេដឹកនាំសហភាពអឺរ៉ុប ដែលបើកកិច្ចពិភាក្សាបន្ទាន់កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ បានអំពាវនាវឱ្យមានការចំណាយខ្ពស់ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ទ្វីបនេះ ប៉ុន្តែនៅតែខ្វែងគំនិតគ្នាជុំវិញការដាក់ពង្រាយកងរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។

ក្រុមមេដឹកនាំ ក៏បានព្រមព្រៀងថា វានឹងមានគ្រោះថ្នាក់ដើម្បីបញ្ចប់បទឈប់បាញ់នៅអ៊ុយក្រែន ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលតែមួយ ហើយពួកគេបានត្រៀមជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ដែល «អាស្រ័យលើកម្រិតនៃការគាំទ្ររបស់សហរដ្ឋអាមេរិក»។