ហ្វីលីពីន និងចិន អះអាងផ្ទុយគ្នា ជុំវិញការពើបប្រទះកណ្តាលអាកាសដ៏គ្រោះថ្នាក់ ក្នុងដែនទឹកមានជម្លោះ

2025/02/19 06:51:09 pm        80

ហ្វីលីពីន និងចិន បានអះអាងផ្ទុយគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះអំពីការពើបប្រទះកណ្តាលអាកាសជុំវិញដែនទឹកមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

ឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល បានចោទប្រកាន់ទីក្រុងប៉េកាំងចំពោះ"សមយុទ្ធជើងហោះហើរដ៏គ្រោះថ្នាក់" បន្ទាប់ពីការហោះហើរបក្រកៀកគ្នារវាងឧទ្ធម្ភាគចក្រយោធាចិន និងយន្តហោះហ្វីលីពីន។

ឧបទ្ទវហេតុនេះបានកើតឡើងលើតំបន់កោះផ្កាថ្មប្រកួតប្រជែងដែលគេស្គាល់ថា តំបន់ថ្មប៉ប្រះទឹកScarborough Shoal ដែនទឹក Bajo de Masinloc ឬ កោះ Huangyan Dao ។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក Jay Tarriela បាននិយាយនៅលើបណ្ដាញសង្គម Xថា ការពើបប្រទះកណ្ដាលអាកាសនេះ បានកើតឡើងអំឡុងការហោះហើយត្រួតពិនិត្យដែនសមុទ្រ។

លោកបាននិយាយថា ឧទ្ធម្ភាគចក្រចិនអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នកបើកយន្តហោះ និងអ្នកដំណើរ។

ជាមួយគ្នានោះអ្នកនាំពាក្យយោធាចិន លោក វរសេនីយ៍ឯក Tian Junli បានច្រានចោលការអះអាងនេះ ដោយនិយាយថា យន្តហោះហ្វីលីពីន បានបំពានចូលដែនអាកាសចិនដោយខុសច្បាប់។

លោក Junli បាននិយាយថា សកម្មភាពរបស់ហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់អន្តរជាតិ និងចិនដោយបន្ថែមថាកោះ Huangyan Dao គឺជាទឹកដីរបស់ប្រទេសចិន ។

លោកបានចោទប្រកាន់ទីក្រុងម៉ានីល ពីការប៉ុនប៉ងអះអាង “ការទាមទារអធិបតេយ្យភាពខុសច្បាប់តាមរយៈការបង្ករឿងដោយយោធា និងបំភាន់ការយល់ឃើញរបស់អន្តរជាតិ ដោយប្តេជ្ញាថា កងកម្លាំងចិននឹងការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ព្រមទាំងសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm