CMAC បន្តផ្ដល់ឱកាសដល់កូនៗអតីតកងកម្លាំងចូលរួមការងារបោសសំអាតមីន

2021/11/17 08:35:01 pm        549

កំពង់ឆ្នាំង ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គភាពមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តផ្ដល់ឱកាសដល់កូនៗរបស់អតីតកងកម្លាំងស៊ីម៉ាក់ ដែលបានចូលនិវត្តន៍ ដើម្បីបានចូលរួមបម្រើការងារបោសសំអាតមីន ដោយមិនបានបោះបង់ពួកគេឡើយ ។

ក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសំអាតមីននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិទ្យាស្ថានបច្ចេកទេសសកម្មភាពសំអាតមីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីនកម្ពុជា មានប្រសាសន៍ថា ​រយៈពេល៥ឆ្នាំហើយ ​ដែល CMAC បាន​អនុញ្ញាត​ឲ្យកូនៗ​របស់អតីត​កងកម្លាំងស៊ីម៉ាក់ ​មាន​ឱកាសចូលបម្រើការងារបោសសំអាតមីន ដោយ​ពួកគេមួយចំនួន ​មានជីវភាពខ្វះខាត ​និងសិក្សាបានតិចតួច ​ហើយការចូលនេះ គឺ​ឆ្លងកាត់​តាម​រយៈការប្រឡង ។

ឯកឧត្តម បន្តថា ទោះកម្រិតវប្បធម៌ពួកគេសិក្សាមិនសូវបានខ្ពង់ខ្ពស់ ប៉ុន្តែការហ្វឹកហ្វឺន គឺបានល្អ រួម​ទាំង​ការអនុវត្តការងារក៏បានល្អ ​ហើយជំនាន់ក្រោយជាបន្តបន្ទាប់ ពួកគេសិក្សា​នៅ​តាម​សាលាសាធារណៈ​ក៏ខ្ពស់​ជាង​មុន ហើយពេលចូលរៀន​ជំនាញបោសសំអាតមីន​កាន់​តែ​មាន​ភាពល្អប្រសើរ ។

សិក្ខាកាមជាយុវជនបន្តវេន បានលើកឡើងថា ជាការល្អប្រសើរខ្លាំងណាស់ ​ដែលរាជរដ្ឋាភិបាល និង​ស៊ីម៉ាក់ បាន​អនុញ្ញាត​ឲ្យពួកគេ ​ជាកូនរបស់អតីតកងកម្លាំងបោសសំអាតមីន បាន​ចូលរួម​ក្នុងការងារនេះ ​ព្រោះនេះ ជាការយកចិត្តទុកដាក់ ចំពោះពួកគេ ​និងគ្រួសារ ក្នុងការងារ​បម្រើ​ប្រទេសជាតិ ​ឲ្យមានសុវត្ថិភាព​លើវិស័យមីន ​ដែលតែងផ្ដល់គ្រោះថ្នាក់ដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។

គួរបញ្ជាក់ថា សម្រាប់សិក្ខាកាមហ្វឹកហ្វឺនជំនាន់ទី១៤១នេះ ​មានចំនួន៨៣នាក់ ដោយ​ពួក​សិក្សារយៈពេល១៨១ថ្ងៃ ​ដោយសិក្សាលើការងារបច្ចេកទេសបោសសំអាតមីន ការ​ទុកដាក់​ឯកសារជាដើម ៕

អត្ថបទ ៖ បាន សុខរិទ្ធិ  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm