សម្តេចធិបតី៖ ពលរដ្ឋខ្មែរកាន់តែស៊ីវិល័យតាមរយៈដើរលេងកម្សាន្តច្រើននៅផ្លូវ Walk Street មុខវាំងថ្ងៃចុងប្ដាហ៍

2025/02/19 08:51:34 pm        131

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកាន់តែស៊ីវិល័យតាមរយៈលទ្ធផល ចេញដើរលេងកម្សាន្ត និងហាត់កីឡាជាច្រើន​នៅតាមផ្លូវ Walk Street នៅមុខព្រះបរមរាជវាំងរៀងរាល់ថ្ងៃចុងប្ដាហ៍។

សម្ដេចធីបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពសង់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកោះពេជ្រ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី យល់ឃើញថា កំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street តាមបណ្ដោយមាត់ទន្លេ រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយ​បង្ហាញ​ឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។

សូមរំឭកថា ផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) ត្រូវបានដាក់ឱ្យដំណើរការសាកល្បង​នៅល្ងាចថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងនេះដែរ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ដែលត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០នាទីយប់។ មកដល់ពេលនេះ គឺបាន៣សប្ដាហ៍ហើយ ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះត្រួតពិនិត្យរៀងរាល់សប្ដាហ៍ និងបាន​អះអាងថា​ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ​មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរ​ដើរលេង​កម្សាន្តតាមផ្លូវនេះកាន់តែច្រើនឡើងៗ។

ជុំវិញភាពជោគជ័យនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះរដ្ឋបាល​រាជធានី​ភ្នំពេញ ដែលខិតខំរៀបចំដាក់ឱ្យដំណើរការ ចុះត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពភ្ញៀវទេសចរ​ដែលដើរកម្សាន្តនៅតាមផ្លូវថ្មើរជើងនេះ។សម្ដេចបានបង្ហាញការយល់ឃើញថាកំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការ​ផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។

សូមជម្រាបដែរថា នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) នេះ ក៏មានរៀបចំ​ស្តង់ទំនិញ ​និងការកម្សាន្តនានាបន្ថែមទៀត ដូចជា​ ការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាក​សម្តែងសិល្បៈ បណ្ណាល័យចល័ត​ ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយ​បន្ថែមទៀតជូនសាធារណជន៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm