ជំងឺគ្រុនផ្តាសាយធំ កើនលើសពីជំងឺកូវីដ ជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបំផុតនៅរដ្ឋកាលីហ្វ័រនីញ៉ា

2025/02/19 09:43:01 pm        161

ជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតជំងឺកូវីដ-១៩បានចាប់ផ្តើម ជំងឺគ្រុនផ្តាសាយធំ បានកើនលើសពីជំងឺកូវីដ-១៩ ជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបំផុតនៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលជំរុញឱ្យមន្ទីរពេទ្យនានាទប់ទល់ទៅនឹងចំនួនអ្នកជំងឺច្រើនលើសលប់ ក្នុងពេលមានការកើនឡើងករណីជំងឺផ្តាសាយធំ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC)បានឲ្យដឹងថា ការកើនឡើងករណីជំងឺផ្តាសាយធំនេះ កើតឡើងក្នុងពេលដែលអត្រាចាក់វ៉ាក់សាំងទាបជាប្រវត្តិសាស្ត្រ ដោយមានតែ៤៤ភាគរយប៉ុណ្ណោះនៃមនុស្សពេញវ័យ និង៤៦ភាគរយនៃកុមារ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំនៅរដូវកាលនេះ។

លោក Peter Chin-Hong អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ា ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បាននិយាយថា «មន្ទីរពេទ្យរបស់យើង ពេញទៅដោយអ្នកជំងឺគ្រុនផ្តាសាយធំ» ។ លោកបាននិយាយបន្ថែមថា «ជំងឺគ្រុនផ្តាសាយធំ ហាក់ដូចជាមាននៅគ្រប់ទីកន្លែង»។

នៅគ្លីនិកក្នុងស្រុកនៅតំបន់ឈូងសមុទ្រ បានបង្ហាញថា ការធ្វើតេស្តជំងឺផ្លូវដង្ហើមមានច្រើនជាង៧០% បច្ចុប្បន្ននេះវិជ្ជមានជំងឺគ្រុនផ្តាសាយធំ លើសពីករណីជំងឺផ្លូវដង្ហើម(RSV) ជំងឺCOVID-19 និងជំងឺផ្តាសាយធម្មតា។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក រដ្ឋកាលីហ្វ័រនីញ៉ា បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយធំ យ៉ាងហោចណាស់៥៦១នាក់ ភាគច្រើនគឺក្នុងចំណោមអ្នកដែលមានអាយុលើសពី៦៥ ឆ្នាំ។ នៅទូទាំងប្រទេស មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC) បានប៉ាន់ប្រមាណថាមានករណីជំងឺផ្តាសាយធំយ៉ាងហោចណាស់២៩លានករណី ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣៧០.០០០នាក់ និងមានអ្នកស្លាប់ចំនួន១៦.០០០នាក់ ក្នុងអំឡុងរដូវផ្តាសាយធំ ឆ្នាំ២០២៤-២០២៥ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm