ពលរដ្ឋ និងកម្មករនៅរាជធានីភ្នំពេញ ពហិការលើកបដាប្រឆាំងនឹងគម្រោងកៀរគរ មនុស្សបាតុកម្មនៅកូរ៉េដែលមានក្រុមអ្នកនយោបាយប្រឆាំងនៅពីក្រោយ

2025/02/19 09:57:05 pm        526

ពលរដ្ឋ និងកម្មករក្នុងរាជធានីភ្នំពេញ បានលើកបដាធ្វើពហិការប្រឆាំងនឹងគម្រោងប្រមូលផ្តុំមនុស្សធ្វើបាតុកម្មដែលមានអ្នកនយោបាយប្រឆាំងនៅពីក្រោយ ដោយចាត់ទុកថា សកម្មភាពនេះជាការបំផ្លាញកិត្តិយសជាតិនៅទឹកដីបរទេស និងមានជាចេតនាញុះញង់ក្រោមលេសយកបញ្ហាទឹកដីជានុយប៉ុណ្ណោះ។

លោក ឃឹម ចាន់ណារិទ្ធ ជាពលរដ្ឋដែលបម្រើការងារជាសហជីពនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបានថ្លែងថា៖«ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងនឹងបុគ្គលដែលជាមេដឹកនាំក្រុមជ្រុលនិយមមួយក្ដាបតូចនៅសាធារណរដ្ឋកូរ៉េ ដែលកំពុងព្យាយាមកៀរគរមនុស្សទៅចូលរួមបាតុកម្មនៅលើទឹកដីបរទេស»។

លោកបន្តថា៖«ពួកគេជាក្រុមមនុស្សជ្រុលនិយមគិតតែពីមហិជ្ជតា ផលប្រយោជន៍នយោបាយខ្មៅកង្វក់មួយជ្រុងតូច ដែលមិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋដែលខិតខំរកការងារធ្វើប្រទេសកូរ៉េនោះទេ។ មួយថ្ងៃៗ គិតតែពីញុះញង់ពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង ស្អប់ប្រទេសជាតិខ្លួនឯង ក៏ដូចជាបង្ហាញចំណុចខ្សោយឱ្យជនបរទេសមើលងាយជាតិខ្មែរ»។

លោកបានអំពាវនាវប្រជាពលរដ្ឋ និងពលរដ្ឋដែលកំពុងធ្វើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េ កុំទៅចូលរួមបាតុកម្ម ហើយចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមទាំងអស់នោះ។ លើសពីនេះលោកបានប្រកាសគាំទ្របងប្អូន ប្រជាពលរដ្ឋដែលប្រកាសពាក់ហិកាក្នុងការចូលរួមបាតុកម្មជាមួយពួកគេ។

លោក ផល ចិត្រា ពលរដ្ឋបម្រើការងារជាសហជីពនៅខណ្ឌដង្កោ រាជធានីភ្នំពេញបាននិយាយថា៖«ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងចំពោះមេដឹកនាំដែលកំពុងរៀបចំផែនការធ្វើបាតុកម្មនៅកូរ៉េ ព្រោះបាតុកម្មនៅលើទឹកដីបរទេសមិនមែនជារឿងល្អ ត្រឹមត្រូវដែលសាកសម្យឱ្យកូនខ្មែរគ្រប់រូបធ្វើនោះទេ»។

លោកបានជំរុញឱ្យបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ ឬធ្វើការងារនៅសាធារណរដ្ឋកូរ៉េ កុំចូលទៅពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមទាំងអស់នោះ ដើម្បីចៀសវាងខាតបង់ពេលវេលា ខាតបង់ថវិកា និងចូលរួមក្នុងផ្នែកមួយការបំផ្លាញមុខមាត់ជាតិនៅឆាកអន្តរជាតិដែរ។

លោក ទុយ កុសល ជាពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា៖«ខ្ញុំមិនគាំទ្រការកៀរគរពលរដ្ឋខ្មែរទៅធ្វើបាតុកម្មនៅលើទឹកដីបរទេសនោះទេ។ សូមបងប្អូនពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ»។

លោកបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។ ម្យ៉ាងវិញទៀត សម្ដេចបវរធិបតីបានប្ដេជ្ញាការពារបូរណភាពទឹកដី និងការពារពលរដ្ឋខ្មែរគ្រប់រូបមិនមានភាពអយុត្តិធម៌ណាមួយកើតឡើងនោះទេ។

លោក ឡេវ សំអាន ពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា៖«ក្រុមជ្រុលនិយមទាំងអស់នេះនៅតែយកលេសការពារទឹកដី ការពារព្រំដែន ប៉ុន្ដែខ្ញុំសង្កេតឃើញថា ពួកគេកំពុងបម្រើនយោបាយ ឬក៏ជាឧបករណ៍នយោបាយឱ្យទណ្ឌិត សម រង្ស៊ី។ ដូចដែលយើងបានដឹងស្រាប់ហើយថា ក្រុមសម រង្ស៊ី នេះមិនដែលធ្វើអ្វីឱ្យមានផលប្រយោជន៍ជាតិមាតុភូមិយើងទេ គឺមានតែញុះញង់ លាបពណ៌ មួលបង្កាច់ បង្ខូចកិត្តិយសជាតិ និងបំផ្លាញ់ខ្មែរគ្មានឯងប៉ុណ្ណោះ»។

លោកបានលើកទឹកចិត្តដលប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ត្រូវតែប្រកាន់ជំហរឱ្យម៉ឺងម៉ាត់ និងពាក់ហិកាក្នុងការចូលរួមសកម្មភាពក្បត់ជាតិនេះ។ លោកចង់ឃើញពលរដ្ឋខ្មែកុំយកបាតុកម្មធ្វើជាមុខរបរ ប៉ុន្ដែត្រូវកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រែងធ្វើការងារដែលត្រឹមត្រូវ ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm