ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ នៅក្នុងជម្លោះហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ប៉ាឡេស្ទីន មិនមែនជាអ្នកខាងក្រៅទេ ត្រូវតែសម្រេចចិត្តអនាគតនៃទឹកដីនេះ បន្ទាប់ពីសង្រ្គាមអ៊ីស្រា អែល និងក្រុមហាម៉ាស។
អ្នកនាំពាក្យក្រសួងការបរទេស Majed Al-Ansari បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Doha ថា បញ្ហានេះ គឺជា«បញ្ហារបស់ប៉ាឡេស្ទីន» បន្ទាប់ពីអ៊ីស្រាអែល បានទទូចឲ្យដកក្រុមហាម៉ាសចេញ ហើយសហរដ្ឋអាមេរិក បានស្នើសុំគ្រប់គ្រងទឹកដីនេះ។
នៅពេលត្រូវបានសួរអំពីគោលបំណងដែលបានបញ្ជាក់របស់អ៊ីស្រាអែល ក្នុងការកម្ចាត់ក្រុមហាម៉ាស លោក Ansari បាននិយាយថា៖«តាមទស្សនៈរបស់យើង នេះគឺជាបញ្ហារបស់ប៉ាឡេស្ទីនអំពីអ្វី ដែលកើតឡើង បន្ទាប់ពីជម្លោះនេះ»។
លោកបានលើកឡើងថា៖«នេះគឺជាបញ្ហារបស់ប៉ាឡេស្ទីនថាតើនរណា ជាអ្នកតំណាងឲ្យប្រជាជនប៉ាឡេ ស្ទីន ក្នុងសមត្ថភាពផ្លូវការ ហើយក៏ជាក្រុមនយោបាយ និងបណ្តាភាគី នៅក្នុងវិស័យនយោបាយផងដែរ»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាសម្រាប់ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលប្រទេសកាតាជួយសម្របសម្រួល នឹងចាប់ផ្តើម នៅសប្តាហ៍នេះ។
ដំណាក់កាលទី២ នៃបទឈប់បាញ់ គឺសំដៅជួយសម្រួលដល់ការដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់ទាំងអស់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស ដែលបង្កឲ្យមានសង្គ្រាមនេះ។