ក្រសួងការបរទេសរបស់ប្រទេសទួរគី បានឲ្យដឹងថា ប្រមុខការទូតមកពីប្រទេសអេត្យូពីនិងសូម៉ាលី កាលពីថ្ងៃអង្គារ បានបើកកិច្ចចរចាបច្ចេកទេសជុំទី១ ក្នុងគោលបំណងដោះស្រាយជម្លោះ ដែលបង្កឡើងដោយកិច្ចព្រមព្រៀងរវាងអេត្យូពី និងតំបន់បែងចែកសូម៉ាលីឡែន(Somaliland) របស់ប្រទេសសូម៉ាលី។
ទួរគីបាននិងកំពុងសម្រុះសម្រួលគ្នារវាងប្រទេសញកអាហ្វ្រិក ( Horn of Africa) បន្ទាប់ពីមានការព្រួយបារម្ភអំពីជម្លោះ ដែលអាចកើតមាននៅក្នុងតំបន់ដែលមានភាពជ្រួលច្របល់ស្រាប់នេះ។ ភាពតានតឹងបានស្ងប់ស្ងាត់ ចាប់តាំងពីប្រទេសអេត្យូពីដែលព្រំដែនសមុទ្រ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយប្រទេសសូម៉ាលីឡែន កាលពីឆ្នាំមុន ដើម្បីជួលដីតាមបណ្តោយឆ្នេររបស់ខ្លួន ដើម្បីបង្កើតមូលដ្ឋានទ័ពសមុទ្រ។
ជាថ្នូរមកវិញ អេត្យូពីនឹងក្លាយជាប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់ប្រទេសសូម៉ាលីឡែន ជាផ្លូវការ។ សូម៉ាលីនិយាយថា កិច្ចព្រមព្រៀងនេះ រំលោភលើអធិបតេយ្យភាពនិងទឹកដីរបស់ខ្លួន។
កាលពីខែធ្នូ មេដឹកនាំនៃប្រទេសសូម៉ាលី និងអេត្យូពី បានជួបប្រជុំគ្នា នៅក្នុងប្រទេសទួរគី ហើយបានយល់ព្រមផ្តួចផ្តើមកិច្ចពិភាក្សាបច្ចេកទេស ក្នុងគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងដ៏មានសក្តានុពល ដែលគាំទ្របូរណភាពទឹកដីរបស់ប្រទេសសូម៉ាលី ខណៈពេលដែលអនុញ្ញាតឲ្យអេត្យូពី ចូលទៅកាន់សមុទ្រ។