ប្រទេសអារ៉ាប់គាំទ្រអារ៉ាប៊ីសាអ៊ូឌី ចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងអាមេរិក និងរុស្ស៊ី

2025/02/19 03:49:05 pm        72

បណ្តាប្រទេសអារ៉ាប់កាលពីថ្ងៃអង្គារ បានស្វាគមន៍កិច្ចប្រឹងប្រែងរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចចរចារវាងអាមេរិកនិងរុស្ស៊ីស្តីពីជម្លោះអ៊ុយក្រែន នៅក្រុងរីយ៉ាដ។

ប្រមុខការទូតរបស់ប្រទេសទាំងពីរ បាននិយាយបន្ទាប់ពីកិច្ចចរចារថា រុស្ស៊ី និងអាមេរិក បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមធ្វើការឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ពួកគេ។

ទីភ្នាក់ងារសារព័ត៌មាន Emirates បានរាយការណ៍ថា ប្រទេសអារ៉ាប់រួម បានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងដើរតួជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការផ្សារភ្ជាប់ភាពខុសគ្នា ជំរុញការទំនាក់ទំនង និងពន្លឿនកិច្ចពិភាក្សា ដើម្បីបញ្ចប់ជម្លោះ ដែលអូសបន្លាយរយៈពេលជិត បីឆ្នាំនេះ»។

ក្រសួងការបរទេសរបស់ខ្លួន បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចចរចា «ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រនេះ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ និងការសម្រេចបាននូវស្ថិរភាព និងវិបុលភាពពិភពលោក»។

ក្រសួងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអារ៉ាប់រួម ក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជា   សកល។

លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងដឹកនាំកិច្ចចរចានេះ ដែល«សង្ឃឹមថា នឹងនាំមកនូវសន្តិភាព នៅក្នុងការតស៊ូ  ដែលបានបន្តអស់រយៈពេលជាយូរមកហើយ»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am