មនុស្សម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររបួសរលាក និងស្រូបចូលផ្សែង ក្រោយអគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង ស្ថិតនៅតំបន់ជាយក្រុង Kranji ប្រទេសសិង្ហបុរី នាថ្ងៃពុធនេះ ។
ក្រុមមន្រ្តីមកពីកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) បានព្យាយាមពន្លត់អណ្តាតភ្លើងនៅឃ្លាំង 11 Kranji Crescent ចាប់តាំងពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកម៉ោងក្នុងស្រុករហូតមក ។
នេះគឺជាអគ្គិភ័យបានរាយការណ៍លើកទី ៣ហើយនៅលើទីតាំងមួយនេះ ចាប់តាំងពីឆ្នាំ ២០១៨ ។ វាគឺជាអាស័យដ្ឋានចុះបញ្ជីរបស់ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ និងកែឆ្នៃឡើងវិញ Wah & Hua ។
កងកម្លាំង SCDF បាននិយាយថា អគ្គិភ័យនេះ ពាក់ព័ន្ធនឹងសម្ភារៈសំណល់នៅក្នុងឃ្លាំងដែលមានទំហំ ៥០ម៉ែត្រ X ៥០ម៉ែត្រ ។
SCDF បាននិយាយនៅក្នុងការធ្វើបច្ចុប្បភាពលើព័ត៌មានសង្គម Facebookនាវេលាម៉ោង ២រសៀលនេះថា ប្រតិបត្តិការពន្លត់អគ្គិភ័យ កំពុងបន្ត ហើយត្រូវបានគេរំពឹងថា នឹងត្រូវអូសបន្លាយពេលបន្ថែមទៀត ។
ពួកគេបានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យចំនួន ៦គ្រឿង និងយានដ្រូនពន្លត់អគ្គិភ័យ ៣គ្រឿង ដើម្បីជួយធ្វើអន្តរាគមន៍ ហើយពួកគេបានណែនាំផងដែរឲ្យសាធារណជននៅឲ្យឆ្ងាយពីកន្លែងកើតហេតុ ៕