រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បន្តចុះប្រគល់ផ្ទះជូនជនមានពិការភាពក្រីក្រ

2025/02/19 11:30:59 pm        586

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានអញ្ជើញ​ប្រគល់ផ្ទះ​«មូល​និធិ​ជន​ពិការ»​ ជូន​គ្រួសារ​ជន​មានពិការភាពក្រីក្រ១គ្រួសារនៅខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីក្រោមចំណុះរដ្ឋបាលខេត្តព្រះវិហារ និង​សាខា​មូលនិធិជនពិការខេត្តព្រះវិហារ។

ផ្ទះ«មូលនិធិជនពិការ»ថ្មី១ខ្នងនេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវ​បានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ អឹម ឈាន ភេទប្រុស អាយុ៤៦ឆ្នាំ ជា​ជនមានពិការភាពជើងខាងស្ដាំត្រឹមភ្លៅ ដោយសារមីនក្នុងកំឡុងពេលសម័យប៉ុលពត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៣នាក់ ប្រពន្ធ(មានជំងឺស្លាប់មួយចំហៀងខ្លួន) និងកូនស្រី១នាក់ រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

 ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវមតិសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារជនមានពិការភាពខាងលើ ដែលជួបការលំបាកក្នុងជីវភាព។ ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីការងាររបស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោលឡើយ ជាក់ស្តែងអំឡុងនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរទាំងផ្នែកសុខភាព និងផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ ជាពិសេសជនដែលងាយរងគ្រោះ នូវការដាក់ចេញជាគោលនយោបាយជាច្រើនដូចជា ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលអតិផរណា កម្មវិធីកញ្ចប់គ្រួសារ កុមារអាយុក្រោម២ឆ្នាំ ស្រី្តមានផ្ទៃពោះ និងមានកម្មវិធីគាំទ្រផ្សេងៗទៀតជាហូរហែរមកដល់បច្ចុប្បន្ននេះ។

ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺមូលនិធិជនពិការ ក្នុងនាមជាសេវាធិការជូនក្រសួងស.អ.យ. បានរៃអង្គាសថវិកាពីសប្បុរសជននានា តាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌ ដើម្បីយកមកសាងសង់ផ្ទះ និងយកទៅទិញកញ្ចប់អំណោយសម្រាប់ចែកជូនជនមានពិការភាពទីទាល់ក្រ ដែលសកម្មភាពទាំងនេះពិតជាបានជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់ជនមានពិការក្រីក្រផងដែរ។

 ឯកឧត្តម បានណែនាំឱ្យគ្រួសារជនមានពិការភាពខាងលើ ត្រូវចេះថែទាំសុខភាព និងទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាឱ្យបានទៀងទាត់តាមបច្ចេកទេស ដើម្បីបង្កើនលទ្ធភាពក្នុងការរស់នៅ និងចូលរួមក្នុងសកម្មភាពសង្គម។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានប្រគល់សោរជានិមិត្តរូប និងបានផ្ដល់អំណោយដ៏ថ្លៃថ្លារួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខកំប៉ុងចំនួន ១យួរ ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវចំនួន ១យួរ អំបិលចំនួន ១កញ្ចប់ ស្ករសចំនួន ១កញ្ចប់ និងថវិកាចំនួន ១០០,០០០រៀល ជូនដល់លោក អឹម ឈាន និងក្រុមគ្រួសារដើម្បីប្រើប្រាស់៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm